អ៊ីរ៉ង់ព្រមាន អំពីឥទ្ធិពលការទូត «ដ៏បំផ្លិចបំផ្លាញ» មុនទស្សនកិច្ចរបស់លោក Netanyahu នៅអាមេរិក

2026/02/11 01:10:56 am        60

អ៊ីរ៉ង់ នៅថ្ងៃអង្គារ (ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានព្រមានអំពីឥទ្ធិពល «ដ៏បំផ្លិចបំផ្លាញ» ពាក់ព័ន្ធនឹងការទូត នៅមុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទៅកាន់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចពិភាក្សា ដែលត្រូវបានគេរំពឹងថា នឹងផ្តោតលើការចរចារបស់សហរដ្ឋអាមេរិកជាមួយទីក្រុងតេអេរ៉ង់។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baqaei បាននិយាយថា៖ «ភាគីចរចារបស់យើង គឺអាមេរិក។ វាអាស្រ័យលើអាមេរិក ក្នុងការសម្រេចចាត់វិធានការដោយឯករាជ្យ ពោលគឺមិនមានសម្ពាធ និងឥទ្ធិពលបំផ្លិចបំផ្លាញដែលបង្កគ្រោះថ្នាក់ដល់តំបន់»។

លោក Baqaei បានបន្ថែមថា៖ «របបគាំទ្រលទ្ធិហ្សាអឺន (អ៊ីស្រាអែល) ក្នុងនាមជាអ្នកបំផ្លិចបំផ្លាញ បានបង្ហាញម្តងហើយម្តងទៀតថា ខ្លួនប្រឆាំងនឹងដំណើរការការទូតណាមួយ នៅក្នុងតំបន់របស់យើង ដែលនាំទៅរកសន្តិភាព»។

ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានបន្តការចរចានៅទីក្រុង Muscat ប្រទេសអូម៉ង់ នៅថ្ងៃសុក្រ ពោលគឺប៉ុន្មានខែបន្ទាប់ពីការជួបគ្នាមុនៗ បានដួលរលំ ក្រោយមានយុទ្ធនាការទម្លាក់គ្រាប់បែកដែលមិនធ្លាប់មានពីមុនរបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីខែមិថុនាឆ្នាំមុន ដែលបានបង្កឲ្យកើតសង្គ្រាមរយៈពេល ១២ថ្ងៃ។

កាលពីថ្ងៃសៅរ៍ ការិយាល័យរបស់លោក Netanyahu បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ «ជឿជាក់ថា ការចរចាណាមួយត្រូវតែរួមបញ្ចូលការកំណត់ ពាក់ព័ន្ធនឹងមីស៊ីលបាលីស្ទិក និងការបញ្ឈប់ការគាំទ្រដល់ក្រុមអាក់ស៊ីសរបស់អ៊ីរ៉ង់ ដែលជាការនិយាយសំដៅទៅលើក្រុមប្រដាប់អាវុធសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ នៅក្នុងតំបន់នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm