បេសកជនរបស់លោក Trump បដិសេធការអះអាងដែលថា អាមេរិកកំពុងរុះរើសណ្តាប់ធ្នាប់ពិភពលោក

2026/02/10 06:14:40 pm        63

លោក Matthew Whitaker ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការណាតូ (NATO) កាលពីថ្ងៃចន្ទ (ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦) បានរិះគន់របាយការណ៍របស់សន្និសីទសន្តិសុខទីក្រុងមុយនិក (Munich Security Conference) ដែលព្រមានអំពីការផ្លាស់ប្តូរដ៏គ្រោះថ្នាក់ នៅក្នុងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump។

អំឡុងពេលនិយាយនៅឯកិច្ចពិភាក្សាមួយ ក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដែលរៀបចំឡើង ដើម្បីពិភាក្សា អំពីការរកឃើញនៃរបាយការណ៍នេះ លោក Whitaker បានច្រានចោលការរិះគន់ទាំងនោះ ហើយបានអះអាងថា ក្ដីបារម្ភ អំពីវិធីសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោន គឺគ្មានមូលដ្ឋានឡើយ។

លោកបានប្រាប់អ្នកចូលរួមថា៖ «ខ្ញុំបដិសេធទាំងស្រុងនូវអ្វីគ្រប់យ៉ាងដែលខ្ញុំទើបតែបានឮ។ ខ្ញុំមិនឃើញពិភពលោកស្ថិតនៅក្រោមការបំផ្លិចបំផ្លាញនោះឡើយ»។ លោកបានសង្កត់ធ្ងន់ថា៖ «យើងមិនកំពុងព្យាយាមបំផ្លាញអ្វីទាំងអស់។ យើងកំពុងព្យាយាមធ្វើឲ្យវាមាននិរន្តរភាព ដើម្បីធ្វើឲ្យវាមានភាពល្អប្រសើរ»។

ជាមួយគ្នានេះ លោក Whitaker ក៏បានបញ្ជាក់ជាថ្មីផងដែរ អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសន្តិសុខរបស់អឺរ៉ុប និងបានសង្កត់ធ្ងន់ថា រដ្ឋបាលរបស់លោក Trump ចង់ឲ្យបណ្ដាប្រទេសអឺរ៉ុបទទួលខុសត្រូវបន្ថែមទៀត និងមានបន្ទុករួមគ្នា។

របាយការណ៍របស់សន្និសីទសន្តិសុខទីក្រុងមុយនិក ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ បានព្រមានថា នយោបាយ «បង្ខិតបង្ខំ និងរំលោភបំពាន» របស់មេដឹកនាំអាមេរិក កំពុងបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ និងបើកផ្លូវឲ្យមានពិភពលោកមួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមានទ្រព្យសម្បត្តិ មានអំណាច និងមានឥទ្ធិពល ក្នុងតំបន់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am