អេហ្ស៊ីបបានប្រកាសកាលពីថ្ងៃចន្ទនូវផែនការសម្រាប់ការអភិវឌ្ឍនលំនៅដ្ឋាន សណ្ឋាគារ និងកំពង់ផែ ក្នុងទំហំទឹកប្រាក់ ១ពាន់លានដុលលារ នៅក្នុងសមុទ្រក្រហម ជាការជំរុញឧស្សាហកម្មទេសចរណ៍នៅក្នុងតំបន់ ។
លោក Ahmed Shalaby គឺជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ Tatweer Misr និយាយថា សំណង់លើគម្រោង “Monte Galala Towers and Marina” នឹងចាប់ផ្តើមនៅឆមាសទី ២ ក្នុងឆ្នាំនេះ និងមានរយៈពេលសាងសង់ ៧ឆ្នាំ ។

លោកបន្តថា ការអភិវឌ្ឍប៉មអគារចំនួន ១០កន្លែង គឺជាភាពដៃគូជាមួយក្រសួងលំនៅឋាន និងស្ថាប័នរដ្ឋផ្សេងទៀត រួមទាំងអាជ្ញាធរវិស្វកម្មនៃកងកម្លាំងប្រដាប់អាវុធ ក្នុងទំហំទឹកប្រាក់ប្រហែល ១,០៧ពាន់លានដុល្លារ ។
លោក Shalaby និយាយទៀតថា គម្រោងនេះដែលត្រូវបានប្រកាសផងដែរដោយគណៈរដ្ឋមន្រ្តីនោះ នឹងគ្របដណ្តប់លើផ្ទៃដី ៤៧ម៉ឹនម៉េត្រក្រឡានៅឈូងសមុទ្រ Suez ស្ថិតនៅចម្ងាយប្រហែល ៣៥គ.មភាគខាងត្បូងទីក្រុង Ain Sokhna ។
សូមបញ្ជាក់ថា អេហ្ស៊ីបមានបំណងជំរុញភ្ញៀវទេសចរសរុបប្រហែល ៣០លាននាក់ នៅឆ្នាំ ២០៣០ ពោលគឺកើនឡើងពីចំនួន ១៩លាននាក់ ដែលបានកត់ត្រាដោយក្រសួងទេសចរណ៍កាលពីឆ្នាំ ២០២៥ ៕
