​​លោក Zelenskiy ៖ ការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធរាល់ថ្ងៃនៅតែបន្ត ប៉ុន្តែផ្លូវរថភ្លើងនៅប្រតិបត្តិការ

2026/02/11 02:24:28 am        82

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានកោតសរសើរក្រុមឆ្លើយតបគ្រាអាសន្ន ហើយនិងក្រុមការងារផ្លូវរថភ្លើង សម្រាប់ធ្វើឲ្យប្រទេសរបស់លោកនៅដំណើរការ ក្រោមការវាយប្រហារស្ទើរតែរាល់ថ្ងៃរបស់រុស្ស៊ី ដែលនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតួនាទីរបស់ពួកគេ ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធថាមពល ការស្តាការខូចខាត និងរក្សាសេវាកម្មផ្លូវរថភ្លើងសំខាន់ៗ បើទោះបីជាស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ក៏ដោយ ។

នៅក្នុងសុន្ទរកថាពេលយប់ លោក Zelenskiy និយាយផងដែរថា អ៊ុយក្រែនត្រូវតែបង្កើនកិច្ចខិតខំក្នុងខែកុម្ភៈនេះ ដើម្បីពង្រឹងគោលជំហររបស់ខ្លួន ក្នុងសង្រ្គាម ដោយរូបលោកលើកឡើងពីវឌ្ឍនភាពលើការបង្កើនការទទួលបានប្រព័ន្ធអ៊ីនធឺណិត Starlink និងធ្វើការអំពាវនាវឲ្យមានការចែកចាយយានដ្រូនលឿនជាងមុនដែលអាចទុកចិត្តបាន ហើយនិងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀត ដល់ទាហានជួរមុខ ។

សង្រ្គាមរយៈពេល ៤ឆ្នាំ បានជំរុញឲ្យមានការរីកចម្រើនក្នុងវិស័យការពារជាតិផងដែរ ក្នុងនោះសមាគមឧស្សាហកម្ម ប៉ាន់ប្រមាណថា អ៊ុយក្រែនមានក្រុមហ៊ុនផលិតអាវុធ និងគ្រឿងយុទ្ធោបករណ៍ជាង ១ពាន់កន្លែង ដែលភាគច្រើននៃក្រុមហ៊ុនទាំងនោះ ជាក្រុមហ៊ុនខ្នាតតូច ក្រុមហ៊ុនឯកជន ក្រោយការវាយលុករបស់រុស្ស៊ីកាលពីឆ្នាំ ២០២២ ។

ស្របពេលដែលក្រុមហ៊ុនប្រញាប់ប្រញាល់ផលិតប្រព័ន្ធអាវុធថ្មី និងរកវិធីទប់ទល់នឹងរុស្ស៊ី វិស័យការពារជាតិ បានរីកចម្រើនឆាប់ជាងសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការទិញផលិតផលរបស់ខ្លួន នាំឲ្យទីក្រុងគីវ ស្វែងរកប្រាក់ជំនួយពីសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីជួយផ្តល់មូលនិធិដល់ការទិញអាវុធក្នុងស្រុក ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm