ទឹកភ្នែកលាយភាពសប្បាយរីករាយពេលជនប៉ាឡេស្ទីនវិលត្រឡប់មកកាន់ទីក្រុង Khan Younis វិញកាត់តាមច្រកព្រំដែន Rafah

2026/02/11 02:38:49 am        108

នៅថ្ងៃអង្គារនេះ ជនប៉ាឡេស្ទីនរាប់សិបនាក់ បានវិលត្រឡប់មកកាន់ទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងទីក្រុងហ្កាហ្សា ក្រោយចំណាយពេលរាប់ខែនៅប្រទេសអេហ្ស៊ីប ដោយបែកបាក់ពីគ្រួសាររបស់ពួកគេ ។

ភាគច្រើននៃពួកគេ បានធ្វើដំណើរទៅកាន់អេហ្ស៊ីប ដើម្បីទទួលបានការព្យាបាល ហើយពួកគេអាចវិលត្រឡប់មកវិញបាន ក្រោយច្រកឆ្លងកាត់ព្រំដែន Rafah រវាងអេហ្ស៊ីប និងតំបន់ហ្កាហ្សា ត្រូវបានបើកឡើងវិញដោយអន្លើរ ។

អ្នកដែលវិលត្រឡប់មកវិញ ត្រូវបានបញ្ជូនទៅកាន់រថយន្តក្រុងដែលមានបិទស្លាកសញ្ញាអង្គការសហប្រជាជាតិ(UN) ហើយនិងអមដំណើរដោយរថយន្តគិលានសង្រ្គោះ និងរថយន្ត UN ។

លោក Mohamed Abu Hamadគឺជាជនប៉ាឡេស្ទីនមួយរូបមកទទួលគ្រួសាររបស់លោក និយាយថា លោកបានរង់ចាំគ្រួសាររបស់លោកដោយអន្ទះសារ ។ ចាប់តាំងពីពួកគេនិយាយថា ពួកគេបើកច្រកព្រំដែនឡើងវិញកាលពីរយៈពេល ៣ខែមុន លោកបានសួរទៅអ្នករាល់គ្នា ថាតើពេលណាទើបគ្រួសាររបស់លោកអាចវិលត្រឡប់មកវិញបាន ប៉ុន្តែអ្វីៗពិតជាពិបាកខ្លាំងណាស់ ។

លោកបន្តថា ពេលដែលច្រកព្រំដែនបើក លោកបានចុះឈ្មោះគ្រួសាររបស់លោក ដើម្បីឲ្យពួកគេអាចវិលត្រឡប់មកផ្ទះវិញបាន បើទោះបីជាពួកគេនៅត្រូវការព្យាបាលក៏ដោយ ពីព្រោះថា ពួកគេគួរតែស្លាប់នៅក្នុងប្រទេសរបស់ខ្លួន មិនមែនត្រូវស្លាប់ឆ្ងាយពីផ្ទះបែបនេះទេ ។

ច្រក Rafah គឺជាច្រកឆ្លងកាត់តែមួយគត់សម្រាប់ពលរដ្ឋជាង ២លាននាក់នៅក្នុងតំបន់ហ្កាហ្សា ។ ការបើកឡើងឡើងវិញដោយអន្លើរ និងមានដែនកំណត់កាលពីសប្តាហ៍មុន បានក្លាយជាជំហានដ៏សំខាន់មួយនៅក្នុងគំនិតផ្តួចផ្តើមគាំទ្រដោយសហរដ្ឋអាមេរិក ដែលត្រូវបានប្រកាសដោយលោកប្រធានាធិបតី Donald Trump ដោយមានគោលដៅបញ្ចប់សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm