ក្រសួងការបរទេសចិននិយាយនៅថ្ងៃអង្គារនេះថា ពុំមានសេចក្តីរាយការណ៍ថា ពលរដ្ឋរបស់ខ្លួនជាប់នៅប្រទេសគុយបានោះទេ ដោយសារក្រុមហ៊ុនអាកាសចរណ៍ផ្អាកការហោះហើរទៅកាន់ប្រទេសមួយនេះ ពីព្រោះថា ខ្វះប្រេងយន្តហោះ បន្ទាប់ពីសហរដ្ឋអាមេរិក រារាំងការដឹកជញ្ជូនប្រេងឥន្ធនៈពីប្រទេសវេណេស៊ុយអេឡា ។
លោក Lin Jian គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិនគាំទ្រយ៉ាងមុតមាំដល់គុយបា ក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ខ្លួន ហើយសូមធ្វើការជំទាស់ចំពោះការធ្វើអន្តរាគមន៍បរទេស ។
លោកបន្តថា ពួកយើងតែងតែផ្តល់ការគាំទ្រ និងជួយដល់ភាគីគុយបា ឲ្យអស់ពីលទ្ធភាពបំផុតរបស់ពួកយើង ។
គុយបា បានព្រមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថា ប្រេងយន្តហោះលែងមានទៀតហើយនៅលើប្រទេសកោះមួយនេះ ចាប់ពីថ្ងៃអង្គារនេះតទៅ នៅក្នុងសញ្ញាចុងក្រោយមួយនៃស្ថានភាពដ៏អាក្រក់លឿនបំផុត ស្របពេលដែលសហរដ្ឋអាមេរិក កាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងដល់ប្រទេសគ្រប់គ្រងបែបកុម្មុយនិស្តមួយនេះ ៕