ទោសជាប់ពន្ធនាគាររបស់បុរសថៃម្នាក់ ពីបទប្រមាថព្រះមហាក្សត្រ ត្រូវបន្ថែមដល់ ៥០ឆ្នាំ

2026/02/11 02:52:30 am        32


តុលាការថៃ នៅថ្ងៃអង្គារ (ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានបន្ថែមរយៈពេលរហូតដល់ ៥០ឆ្នាំ សម្រាប់ទោសជាប់ពន្ធនាគាររបស់បុរសម្នាក់ ដែលត្រូវបានផ្ដន្ទាទោសពីបទរិះគន់ព្រះមហាក្សត្ររបស់ប្រទេសនេះ ដោយនេះជាទោសជាប់ពន្ធនាគារយូរបំផុតមួយ ដែលត្រូវបានដាក់ចេញក្រោមច្បាប់ប្រមាថអង្គព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ព្រះរាជាណាចក្រនេះ។ នេះបើយោងតាមការឲ្យដឹងពីក្រុមអ្នកច្បាប់របស់ក្រុមសិទ្ធិមនុស្ស។

ច្បាប់ប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ ការពារស្ដេច Maha Vajiralongkorn និងក្រុមញាតិវង្សរបស់ព្រះអង្គ មិនឲ្យមានការរិះគន់ ហើយមានទោសជាប់ពន្ធនាគារយូរបំផុតរហូតដល់ ១៥ឆ្នាំ ក្នុងបទល្មើសមួយករណី។

មេធាវីថៃ ដើម្បីសិទ្ធិមនុស្ស (TLHR) បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ថា តុលាការព្រហ្មទណ្ឌរបស់ប្រទេសនេះ បានកាត់ទោសឈ្មោះ Phuritikon Sarakul ឲ្យជាប់ពន្ធនាគារ ៣០ឆ្នាំ ក្រោមច្បាប់នេះ ពាក់ព័ន្ធនឹងការបង្ហោះដែលបានធ្វើឡើងនៅលើគណនីបណ្ដាញសង្គមរបស់លោក ចន្លោះឆ្នាំ២០២១ និងឆ្នាំ២០២២។

កាលពីខែធ្នូឆ្នាំមុន បុរសវ័យ ៤៣ឆ្នាំដែលរស់នៅក្រៅប្រទេសថៃ ត្រូវបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ សម្រាប់បទល្មើសដូចគ្នា ដោយសារការបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិតដាច់ដោយឡែកពីគ្នា។ នេះបើយោងតាមក្រុមសិទ្ធិមនុស្សដដែលនេះ។

ដោយសំដៅទៅលើច្បាប់នេះ តាមបទប្បញ្ញត្តិរបស់វា នៅក្នុងក្រមព្រហ្មទណ្ឌ TLHR បានបន្ថែមថា ការកាត់ទោសរួមបញ្ចូលគ្នា ដែលសរុបទៅមានរយៈពេលជាប់ទោស ៥ទសវត្សរ៍ នៅក្នុងពន្ធនាគារ មានន័យថា រូបគេបានទទួល «ការកាត់ទោសដ៏ធ្ងន់ធ្ងរបំផុតមួយ ក្រោមមាត្រា១១២ ក្នុងប្រវត្តិសាស្ត្រ»។

ក្រុមសិទ្ធិមនុស្ស និងអ្នករិះគន់ លើកឡើងថា ច្បាប់ប្រមាថអង្គព្រះមហាក្សត្រនេះ ត្រូវបានប្រើប្រាស់ជាយូរមកហើយ ដើម្បីទប់ស្កាត់ការប្រឆាំង និងបំបិទការរិះគន់ពីគូប្រជែងនយោបាយ។ ហើយបើយោងតាម TLHR បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២៨៩នាក់ ត្រូវបានចោទប្រកាន់ក្រោមច្បាប់នេះ គិតចាប់តាំងពីឆ្នាំ២០២០ មក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm