យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា គ្រោះរាំងស្ងួតធ្ងន់ធ្ងរ បណ្តាលឲ្យប្រជាពលរដ្ឋកេនយ៉ាងជាង ២លាននាក់ ប្រឈមនឹងភាពអត់ឃ្លាន ក្នុងតំបន់សហគមន៍ចិញ្ចឹមគោនៅភាគឦសាន រងផលប៉ះពាល់ខ្លាំងជាងគេ ។
រូបថតសន្លឹករបស់សត្វចិញ្ចឹមស្រេកឃ្លាននៅជិតព្រំដែនប្រទេសសូម៉ាលី បានបញ្ជាក់ពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុនៅក្នុងតំបន់នេះ ។ រដូវមានភ្លៀងធ្លាក់តិចជាងមុន បានធ្វើឲ្យចំនួនសហគមន៍កើនឡើងជួបស្ថានភាពគ្រោះរាំងស្ងួត ហើយសត្វចិញ្ចឹមតែងតែជួបគ្រោះថ្នាក់មុន ។
ការងាប់របស់សត្វចិញ្ចឹមបច្ចុប្បន្ន បានបន្ទរពីវិបត្តិឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣ ពេលដែលសត្វរាប់លានក្បាល បានងាប់នៅទូទាំងប្រទេសកេនយ៉ា អេត្យូពី និងសូម៉ាលី ។ ចំណែកឯគ្រោះទុរ្ភិក្សនៅសូម៉ាលី ចៀសផុតបាន ដោយសារជំនួយអន្តរជាតិកើនឡើងប៉ុណ្ណោះ ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីសុខភាព UN បានឲ្យដឹងថា តំបន់អាហ្វ្រិកឦសាន បានស៊ូទ្រាំនឹងរដូវវស្សា ៤លើកជាប់ៗគ្នា ។ រដូវវស្សាចុងក្រោយ ស្ថិតក្នុងចំណោមរដូវស្ងួតបំផុតមិនធ្លាប់ដែលរកឃើញនៅក្នុងតំបន់ភាគខាងកើតប្រទេសកេនយ៉ា ដែលជាគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីឆ្នាំ ១៩៨១ ។
អាជ្ញាធរគ្រប់គ្រងគ្រោះរាំងស្ងួតជាតិកេនយ៉ា បានរាយការណស្ថានភាពគ្រោះរាំងស្ងួតនៅតាមស្រុកចំនួន ១០ ។ ស្រុក Mandera ស្ថិតនៅជាប់ព្រំដែនសូម៉ាលី បានឈានដល់កម្រិតអាសន្ន ក្នុងនោះកង្វះខាតទឹកធ្ងន់ធ្ងរ នាំឲ្យសត្វចិញ្ចឹមងាប់ និងកុមារជួបកង្វះអាហារូបត្ថម្ភ ៕