និស្សិតម្នាក់ស្លាប់ ក្នុងការតវ៉ានៅសកលវិទ្យាល័យប្រទេសសេណេហ្គាល់ ជុំវិញបញ្ហាហិរញ្ញវត្ថុ

2026/02/11 05:00:10 pm        179

រដ្ឋាភិបាលប្រទេសសេណេហ្គាល់ បាននិយាយកាលពីល្ងាចថ្ងៃចន្ទ (៩ កុម្ភៈ) ថា និស្សិតម្នាក់បានស្លាប់ ក្នុងអំឡុងពេលតវ៉ាដ៏តានតឹងដោយសារជំនួយហិរញ្ញវត្ថុដែលមិនបានទទួល នៅសាកលវិទ្យាល័យដ៏ល្បីល្បាញរបស់សេណេហ្គាល់ ក្នុងទីក្រុងដាកា ខណៈភាពចលាចលអស់រយៈពេលជាច្រើនសប្តាហ៍ជុំវិញការពន្យារពេលផ្តល់ប្រាក់ឧបត្ថម្ភ បានកើនឡើងក្លាយជាការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ។

វីដេអូដែលត្រូវបានផ្ទៀងផ្ទាត់ដោយសារព័ត៌មានរ៉យទ័រ បង្ហាញឱ្យឃើញអណ្តាតភ្លើងនិងផ្សែងខ្មួលខ្មាញ់ កំពុងលេបត្របាក់ជាន់ខាងលើនៃអគារសាលាកម្ពស់ ៤ ជាន់មួយខ្នង ស្របពេលដែលមាននិស្សិតកំពុងតោងបង្អួចអគារចុះមកក្រោម ដោយអ្នកខ្លះធ្លាក់ទៅលើដី។ ក្រោយមក រដ្ឋាភិបាលនិយាយថា មានអ្នកស្លាប់ម្នាក់ ហើយខ្លួនកំពុងស៊ើបអង្កេតស្ថានភាពនៃការស្លាប់របស់និស្សិតប្រុសឈ្មោះ Abdoulaye Ba ដែលជានិស្សិតពេទ្យផ្នែកវះកាត់ធ្មេញឆ្នាំទីពីរនៅសាកលវិទ្យាល័យ Cheikh Anta Diop។

ការតវ៉ាទាំងនេះឆ្លុះបញ្ចាំងពីសម្ពាធកាន់តែខ្លាំងឡើងពីហិរញ្ញវត្ថុសាធារណៈរបស់សេណេហ្គាល់។ រដ្ឋបាល ដែលបានចូលកាន់តំណែងក្នុងខែមេសា ឆ្នាំ២០២៤ កំពុងជួបការលំបាកជាមួយនឹងកង្វះខាតថវិកាចំនួន ១៣ ពាន់លានដុល្លារ ដែលជាវិបត្តិបំណុលដ៏ធ្ងន់ធ្ងរបំផុតមួយរបស់ទ្វីបអាហ្វ្រិក និងការមិនពេញចិត្តពីសាធារណជនកាន់តែខ្លាំងឡើង ដោយសារបញ្ហាហិរញ្ញវត្ថុបែបនេះ។

បាតុកម្មក្នុងបរិវេណសាលារៀននោះ បានចាប់តាំងពីដើមខែធ្នូ ឆ្នាំមុនមក និងបានក្លាយជាការប្រឈមមុខដាក់គ្នាយ៉ាងហិង្សារវាងនិស្សិតនិងកងកម្លាំងសន្តិសុខ។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល បាននិយាយថា «រដ្ឋាភិបាលសូមសន្យាថា នឹងធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីកំណត់ការទទួលខុសត្រូវផ្នែកច្បាប់ទាំងឡាយក្នុងឧប្បត្តិហេតុនេះ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm