[UPDATE] នគរបាលបញ្ជាក់ថា មនុស្ស ១០ នាក់បានស្លាប់ ក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំមួយនៅកាណាដា

2026/02/11 05:45:09 pm        170

នគរបាលកាណាដា បានបញ្ជាក់ថា មនុស្សចំនួន ១០ នាក់ រួមទាំងជនដែលសង្ស័យថាជាខ្មាន់កាំភ្លើងម្នាក់ បានស្លាប់ និងមនុស្សរាប់សិបនាក់បានរងរបួស បន្ទាប់ពីករណីបាញ់ប្រហារទ្រង់ទ្រាយធំនៅវិទ្យាល័យមួយកន្លែង ក្នុងតំបន់ក្រុង Tumbler Ridge ខេត្ត British Columbia នៃប្រទេសកាណាដា កាលពីថ្ងៃអង្គារ ទី១០ ខែកុម្ភៈ។

នគរបាលជាតិកាណាដា បាននិយាយថា មនុស្ស ៦នាក់ ត្រូវរកឃើញថាបានស្លាប់នៅខាងក្នុងវិទ្យាល័យមួយកន្លែងក្នុងតំបន់នេះ មនុស្ស ២នាក់ទៀត ត្រូវរកឃើញថាបានស្លាប់នៅក្នុងលំនៅដ្ឋានមួយ ដែលគេជឿថាជាប់ទាក់ទងនឹងឧប្បត្តិហេតុនេះ និងមនុស្សម្នាក់ទៀតបានស្លាប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យ។

នគរបាលបន្តថា ជនម្នាក់ដែលសង្ស័យថាជាអ្នកបាញ់ប្រហារ ក៏ត្រូវរកឃើញថាបានស្លាប់ផងដែរ ដែលហាក់ដូចជាដោយសាររបួសដែលបង្កឡើងដោយខ្លួនឯង។ នគរបាលកាណាដានិយាយថា ខ្លួនជឿថា ពុំមានជនសង្ស័យ ឬការគំរាមកំហែងកំពុងបន្ត ដល់សាធារណជនទៀតនោះទេ។ «ការជូនដំណឹងជាផ្លូវការអំពីអ្នកបាញ់ប្រហារសកម្ម» ដែលចេញផ្សាយនៅសាលាខេត្ត British Columbia បានពិពណ៌នាជនសង្ស័យថាជា ស្ត្រីស្លៀករ៉ូបដែលមានសក់ពណ៌ត្នោត ប៉ុន្តែសេចក្ដីលម្អិតមិនទាន់មាននោះទេ។

នគរបាលក៏បាននិយាយថា មនុស្ស ២៥ នាក់ផ្សេងទៀត កំពុងព្យាបាលរបួសនៅមណ្ឌលវេជ្ជសាស្ត្រក្នុងស្រុក។ តំបន់ក្រុង Tumbler Ridge នេះគឺជាក្រុងដាច់ស្រយាលមួយ ដែលមានប្រជាជនប្រមាណ ២.៤០០នាក់ប៉ុណ្ណោះ ដែលមានទីតាំងនៅជើងភ្នំ Rocky ភាគខាងជើងខេត្ត British Columbia ចម្ងាយប្រហែលជាង ១.១០០ គីឡូម៉ែត្រ ភាគឦសាននៃទីក្រុង Vancouver របស់កាណាដា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm