ប្រជាជនបង់ក្លាដែសត្រៀមបោះឆ្នោតលើកដំបូងនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ បន្ទាប់ពីការបះបោរឆ្នាំ ២០២៤

2026/02/11 05:54:32 pm        196

យុវជនបង់ក្លាដែសរាប់លាននាក់នឹងបោះឆ្នោតជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ក្នុងការបោះឆ្នោតដ៏សំខាន់មួយ ដើម្បីជ្រើសរើសមេដឹកនាំរបស់ប្រទេសនេះ បន្ទាប់ពីការបះបោរដឹកនាំដោយចលនានិស្សិតឆ្នាំ ២០២៤ ដែលបានបញ្ចប់របបរបស់អតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina។

យុវជនដែលមានអាយុពី ១៨ ដល់ ២៧ ឆ្នាំមានចំនួន ៤៤ ភាគរយនៃអ្នកបោះឆ្នោតចំនួន ១២៩ លាននាក់របស់ប្រទេសនេះ ភាគច្រើននិយាយថាពួកគេមិនដែលបោះឆ្នោតក្នុងអំឡុងពេលកាន់តំណែងរបស់លោកស្រី Hasina ទេ ។

រដ្ឋាភិបាលបានប្រកាសឈប់សម្រាកបីថ្ងៃចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ សម្រាប់ការបោះឆ្នោតសកល។

មនុស្សរាប់ពាន់នាក់ រួមទាំងកម្មកររោងចក្រ ត្រូវគេមើលឃើញបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេ ខណៈការរឹតបន្តឹងលើការដឹកជញ្ជូនសាធារណៈនឹងត្រូវបានអនុវត្តនៅថ្ងៃបោះឆ្នោត។

ការបោះឆ្នោតនេះត្រូវបានកំណត់ពេលបន្ទាប់ពីរដ្ឋាភិបាលរបស់លោកស្រី Hasina ត្រូវបានទម្លាក់ចេញពីតំណែងនៅក្នុងខែសីហា ឆ្នាំ២០២៤ ដែលបង្ខំឱ្យលោកស្រីភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា និងបញ្ចប់ការគ្រប់គ្រងរយៈពេល ១៥ ឆ្នាំរបស់គណបក្សសម្ព័ន្ធ Awami។

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិប្រហែល ៣៣០ នាក់មកពីប្រទេសទួរគី សហរដ្ឋអាមេរិក ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ជប៉ុន ប៉ាគីស្ថាន ប៊ូតាន ម៉ាល់ឌីវ ស្រីលង្កា ហ្វីលីពីន ហ្ស៊កដានី អ៊ីរ៉ង់ ហ្ស៊កហ្ស៊ី រុស្ស៊ី  កៀហ្ស៊ីស្ថាន អ៊ូសបេគីស្ថាន និងអាហ្វ្រិកខាងត្បូង ក៏ដូចជាសហភាពអឺរ៉ុប សហគមន៍ និងអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) កំពុងតាមដានដំណើរការបោះឆ្នោតនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm