បាល់ទាត់៖ ខ្សែប្រយុទ្ធអ៊ុយក្រែន Andriy Yarmolenko បានក្លាយជាវីរបុរសរបស់ West Ham ក្រោយស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះក្នុងម៉ោងបន្ថែមកាត់សេចក្តីយកឈ្នះ Sevilla ឡើងវគ្គ ៨ក្រមចុងក្រោយ Europa League ជាលើកដំបូងតាំងពីឆ្នាំ១៩៨១។

បន្ទាប់ពីចាញ់នៅទឹកដី Sevilla ១-០ នៅជើងទី ១ ក្រុមរបស់លោក David Moyes ក៏តាមបានស្មើវិញនៅជើងទី២ នេះតាមរយៈគ្រាប់បាល់របស់ខ្សែប្រយុទ្ធឆេក Tomas Soucek នៅនាទីទី ៣៩ ដែលធ្វើឱ្យក្រុមទាំងពីរស្មើគ្នាសរុបទាំងពីរជើង ១-១។ ឈានដល់ម៉ោងបន្ថែមកាត់សេចក្តីនោះ ខ្សែប្រយុទ្ធអ៊ុយក្រែនវ័យ ៣២ឆ្នាំ Andriy Yarmolenko គឺជាអ្នកស៊ុតគ្រាប់បាល់ជ័យជំនះឱ្យ West Ham នៅនាទីទី ១១២។
អ្នកគាំទ្រ West Ham ពេញដោយអារម្មណ៍រំជើបរំជួល និងនាំគ្នាគ្រវីទង់ជាតិអ៊ុយក្រែន មុនពេលដែលអ្នកគាំទ្រម្នាក់ប្រគល់ទង់ជាតិទៅឱ្យ Yarmolenko។ ដូច្នេះនៅវគ្គ ៨ក្រុមចុងក្រោយ UEFA Europa League រកឃើញអស់ហើយរួមមាន West Ham, Lyon, Leipzig, Sporting Braga, Atalanta, Rangers និង Barcelona៕
អត្ថបទ៖នាង សុភាវុធ