សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មថ្មីលើក្រុមហេសបូឡា ដោយដាក់គោលដៅលើក្រុមហ៊ុនមាស

2026/02/11 06:49:00 pm        141

សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនមាសមួយនៅក្នុងប្រទេសលីបង់ ដែលខ្លួនបានចោទប្រកាន់ថាមានទំនាក់ទំនងជាមួយក្រុមហេសបូឡា ខណៈទីក្រុងវ៉ាស៊ីនតោនជំរុញឱ្យបិទលំហូរប្រភពចំណូលរបស់ក្រុមនេះ។

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ក្រុមហ៊ុន Jood SARL ក្នុងបញ្ជីខ្មៅកាលពីថ្ងៃអង្គារ ដោយនិយាយថាក្រុមហ៊ុននេះកំពុងជួយផ្លាស់ប្តូរ «ទុនបម្រុងមាស» របស់ក្រុមហេសបូឡាទៅជាមូលនិធិដែលអាចប្រើប្រាស់បានដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងក្រុមឡើងវិញបន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមជាបន្តបន្ទាប់។

លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ក្រុមហេសបូឡា គឺជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា»។ «ក្រសួងរតនាគារ នឹងកាត់ផ្តាច់ក្រុមភេរវករទាំងនេះចេញពីប្រព័ន្ធហិរញ្ញវត្ថុសកល ដើម្បីផ្តល់ឱកាសឱ្យប្រទេសលីបង់មានសន្តិភាព និងវិបុលភាពជាថ្មី»។ ក្រុមហេសបូឡា បានច្រានចោលការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជាយូរមកហើយ ដែលខ្លួននិយាយថារួមចំណែកដល់វិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសលីបង់ ហើយជាចម្បងបង្កផលប៉ះពាល់ដល់ជនស៊ីវិល។ ទណ្ឌកម្មទាំងនេះធ្វើឡើងនៅពេលដែលតម្លៃមាសបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងកំណត់ត្រា ដោយលើសពី ៥.០០០ដុល្លារក្នុងមួយអោន។ ក្រសួងរតនាគារសហរដ្ឋអាមេរិក និយាយថា ក្រុមហ៊ុន Jood SARL ធ្វើការក្រោមការគ្រប់គ្រងរបស់ ក្រុម al-Qard al-Hassan ជាអង្គភាពមួយមានទំនាក់ទំនងជាមួយក្រុមហេសបូឡាដែលត្រូវបានដាក់ទណ្ឌកម្មរួចហើយ ខណៈជាអង្គភាពផ្តល់សេវាហិរញ្ញវត្ថុនៅក្នុងប្រទេសលីបង់។ ក្រសួងរតនាគារបាននិយាយថា «បន្ទាប់ពីប្រឈមនឹងបញ្ហាជាច្រើននៅដើមឆ្នាំ២០២៥ ក្នុងការធានាបាននូវមូលនិធិ ក្រុមហេសបូឡាបានដឹកនាំអង្គភាព al-Qard al-Hassan ដើម្បីទទួលបានដំណើរការលំហូរសាច់ប្រាក់ជាបន្តបន្ទាប់របស់ក្រុមភេរវករ»។ មន្ត្រីជាន់ខ្ពស់ អង្គភាព al-Qard al-Hassan បានបង្កើតបណ្តាញក្រុមហ៊ុនដើម្បីជួញដូរមាសនៅក្នុងប្រទេសលីបង់ និងនៅក្រៅប្រទេស។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm