ភ្នំពេញក្រោន ចាត់ទុកការហាត់នៅជប៉ុន ជាឱកាសរៀនសូត្រដ៏ល្អសម្រាប់អាជីពបាល់ទាត់

2026/02/11 07:03:49 pm        199

សមាជិកក្រុមបាល់ទាត់នារីភ្នំពេញក្រោន ៦រូប ដែលមានគ្រូបង្វឹក ២រូប និងកីឡាការិនី ២រូប បាន​នឹង​ចូលរួមហ្វឹកហាត់ជាមួយក្លិប Asahi Intecc Loveledge Nagoya នារដ្ឋធានីណាហ្គាយ៉ា ប្រទេស​ជប៉ុន ខណៈអ្នកគ្រូ ម៉ៅ សាវីន បានចាត់ទុកនេះ គឺជាឱកាសដ៏ល្អក្នុងការរៀនសូត្រ និង​ពង្រឹង​អាជីព​បាល់ទាត់របស់ខ្លួន។

អ្នកគ្រូ ម៉ៅ សាវីន បានឲ្យដឹងថា ការហ្វឹកហាត់នេះ មានរយៈពេល ១សប្ដាហ៍ ក្រោម​កិច្ច​សហការ​រវាង​ក្លិប​ភ្នំពេញក្រោន និងក្លិប Asahi Intecc Loveledge Nagoya ។ អ្នកគ្រូ និងកូនក្រុម​សង្ឃឹម​​ថា ការហ្វឹកហាត់នេះ នឹងទទួលបានបទពិសោធន៍ថ្មីៗ ដ្បិតវិស័យបាល់ទាត់នារីនៅជប៉ុន មាន​ការ​អភិវឌ្ឍ និងរីកចម្រើន ។ ដូច្នេះក្រៅពីការហ្វឹកហាត់ ក៏ជា​ពេល​វេលា​ដ៏​ល្អ​សម្រាប់​រៀន​សូត្រ​ពី​របៀប​របបរបស់ក្លិបនៅជប៉ុន ដើម្បីអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត។

គ្រូបង្វឹក​ទើបដឹកនាំក្រុមគ្រងជើងឯកលីគនារីកម្ពុជា ២រដូវកាលជាប់គ្នារូបនេះបន្ដថា នេះជាឆ្នាំ២ ហើយ ដែលខ្លួនបានចូលរួមសកម្មភាពជាមួយក្លិប Asahi Intecc Loveledge Nagoya បន្ទាប់​ពី​ការ​ចូលរួមលើកដំបូង ក្នុងសិក្ខាសាលា ស្ដីពីការរៀបចំផែនការនៃការគ្រប់ក្រងក្លិប ដែល​មាន​ទាំង​យុវជន ​និងក្រុមធំ សម្រាប់ចូលរួមការប្រកួតរៀងរាល់ឆ្នាំ ហើយក៏កំពុងធ្វើបានល្អផងដែរ។ ទាំង​អស់​នេះ សុទ្ធតែជាបទពិសោធន៍ ដែលគ្រូបង្វឹក និងកីឡាការិនីកម្ពុជា ត្រូវរៀនសូត្រផងដែរ។

ទន្ទឹម​ជាមួយគ្នាដែរ ក្នុងនាមគ្រូបង្វឹក កញ្ញា ម៉ៅ សាវីន ក៏បានថ្លែង​អំណរគុណ​ថ្នាក់​ដឹក​នាំ​ក្លិប​ភ្នំពេញ​ក្រោន ដែលតែងផ្ដល់ឱកាសដល់ក្រុមការងារ ក៏ដូចជាកីឡាការិនី ដើម្បីទទួល​បាន​បទ​ពិសោធន៍​ថ្មី​ៗក្នុងអាជីពបាល់ទាត់របស់ខ្លួន ហើយក៏បានអរគុណក្រុមហ៊ុន Gimo Recycle ដែ​ល​បាន​សហការ និងគាំទ្រជួយអភិវឌ្ឍន៍វិស័យបាល់ទាត់នារីនៅកម្ពុជាផងដែរ៕ អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm