សហរដ្ឋអាមេរិក៖ សេតវិមាននិយាយថា លោកប្រធានាធិបតីអាមេរិក Joe Biden នឹងពិភាក្សាតាមវីដេអូជាមួយសមភាគីចិនគឺលោកប្រធានាធិបតី Xi Jinping នៅថ្ងៃសុក្រនេះអំពីបញ្ហាជាច្រើន រួមទាំងសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។

ក្រងប៉េកាំងបានច្រានចោលក្នុងការថ្កោលទោសសម្ព័ន្ធមិត្តស្អិតរមួតរបស់ខ្លួន ជុំវិញការចូលលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈស្ដីបន្ទោសសហរដ្ឋអាមេរិក និងការពង្រីកខ្លួនទៅកាន់ភាគខាងកើតរបស់អង្គការណាតូថា ជាដើមចមនាំឲ្យមានភាពតានតឹងកាន់តែខ្លាំង។ សេតវិមានបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា មេដឹកនាំទាំង ២ នឹងពិភាក្សាពីការប្រកួតប្រជែងរវាងប្រទេសទាំង ២ ព្រមទាំងសង្គ្រាមបញ្ឆេះឡើងដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងបញ្ហានានាដែលជាក្ដីបារម្ភសម្រាប់ប្រទេសទាំង២។
ប្រទេសចិនកំពុងស្ថិតក្រោមសម្ពាធការទូតដ៏តឹងតែងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសហភាពអឺរ៉ុបដើម្បីដកការគាំទ្រចេញពីរុស្ស៊ីដែលកំពុងតែឯកា។ ប៉ុន្តែ ៣សប្ដាហ៍បន្ទាប់ពីការវាយលុកលើអ៊ុយក្រែន ក្រុងប៉េកាំងបានបង្ហាញសញ្ញាមួយចំនួនពីការបោះបង់ចោលមិត្តភ័ក្ដិរបស់ខ្លួនក្នុងវិមានក្រឹមឡាំង៕
អត្ថបទ៖ សុខមាន