សហភាពអឺរ៉ុបជំរុញគោលនយោបាយអាកទិកថ្មី ស្របពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើងនៅហ្គ្រីនលែន

2026/02/11 08:15:33 pm        191

លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃអង្គារ ១០កុម្ភៈសប្ដាហ៍នេះ នៅសន្និសីទព្រំដែនអាកទិកក្នុងប្រទេសន័រវេសថា សហភាពអឺរ៉ុបកំពុងអំពាវនាវឱ្យមានគោលនយោបាយអាកទិកថ្មី ខណៈបញ្ហាប្រឈមសន្តិសុខ និងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់កាន់តែធ្ងន់ធ្ងរ។

ថ្លែងទៅកាន់កិច្ចប្រជុំកម្រិតខ្ពស់ លោកស្រី Kallas បានគូសបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់កោះហ្គ្រីនលែន ដោយកត់សម្គាល់ពីវត្ថុធាតុដើមសំខាន់ៗ ផ្លូវនាវាមុជទឹកសំខាន់ៗ និងទីតាំងរបស់ដែនដីនេះ ដែលនៅជិតបំផុតនឹងផ្លូវហោះហើរនៃមីស៊ីលផ្លោងរបស់រុស្ស៊ី។  

លោកស្រីបាននិយាយថា ការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកថ្មីៗនេះ គឺជា "ការផ្លាស់ប្តូររចនាសម្ព័ន្ធ" នៅក្នុងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក ដែលត្រូវបានទទួលអារម្មណ៍យ៉ាងខ្លាំងនៅក្នុងតំបន់ខ្ពស់ខាងជើង(High North)។

ប្រធានគោលនយោបាយការបរទេសរូបនេះបានកត់សម្គាល់ថា "សហភាពអឺរ៉ុបយល់ថា ហ្គ្រីនលែនមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់សហរដ្ឋអាមេរិក ហើយក៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ពួកលោកស្រីនៅក្នុងសហភាពអឺរ៉ុបផងដែរ។

លោកស្រី Kallas បានសង្កត់ធ្ងន់ថា អនាគតរបស់ហ្គ្រីនលែនគឺសម្រាប់ប្រជាជនហ្គ្រីនលែន និងប្រទេសដាណឺម៉ាកក្នុងការសម្រេចចិត្ត ដោយបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះរដ្ឋសមាជិករបស់ខ្លួន គឺប្រទេសដាណឺម៉ាក និងការប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ។

លោកស្រីបញ្ជាក់ថាដល់ពេលហើយសម្រាប់គោលនយោបាយតំបន់អាកទិកថ្មីរបស់សហភាពអឺរ៉ុប ដែលឆ្លុះបញ្ចាំងពីសម័យកាលរស់នៅបច្ចុប្បន្ន ដោយផ្អែកលើភាពជាដៃគូដ៏រឹងមាំជាមួយប្រទេសន័រវេស កាណាដា អ៊ីស្លង់ និងប្រទេសអាកទិកដទៃទៀត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        108
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        101
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm