ក្រសួងអប់រំ៖ ចំនួនសិស្សចូលរៀនកើនឡើងគ្រប់កម្រិតសិក្សា​ សម្រាប់រយៈពេល​១០ឆ្នាំ​ចុងក្រោយនេះ

2026/02/11 08:29:53 pm        296

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​លើក​ឡើងនៅ​ក្នុងឱកាសសន្និបាតបូកសរុបការងារក្រសួងនៅថ្ងៃនេះថា ចំនួនសិស្ស​ចូលរៀនក្នុង​រយៈ​ពេល​១០ឆ្នាំមកនេះមានការកើនឡើងគ្រប់កម្រិតសិក្សា ចាប់រាប់ពីការអប់រំកុមារតូច រហូត​ការ​អប់រំ​កម្រិត​ឧត្តមសិក្សា។

នាឱកាសសន្និបាតបូកសរុបការងារក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃនេះ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងពីសមិទ្ធផលជាច្រើន ដែលក្រសួងអប់រំ សម្រេចបាន​ក្នុង​រយៈ​ពេល១០ឆ្នាំមកនេះ។ ក្នុងចំណោមសមិទ្ធផលទាំងនោះ ឯកឧត្តមក៏​បានបញ្ជាក់​ពីការ​កើន​ឡើង​នៃចំនួនសិស្សចូលរៀនជាបន្តបន្ទាប់គ្រប់កម្រិតសិក្សាផងដែរ។

ឯកឧត្តមលើកឡើងថា សម្រាប់ការអប់រំកុមារតូច អាយុ៣ទៅ៥ឆ្នាំ បានចូលរៀនគ្រប់រូបភាពមានវឌ្ឍនភាពល្អប្រសើរឡើង ក្នុង ពេល ១០ឆ្នាំ កន្លងមក។ កុមារអាយុ​៣ទៅ៥ឆ្នាំ កើនពី ៣១ម៉ឺននាក់ នៅឆ្នាំសិក្សា២០១៤-២០១៥ ដល់ ៤៤ម៉ឺន​នាក់នៅ​ឆ្នាំសិក្សា​២០២៥​-២០២៦។ ចំពោះអត្រាចុះឈ្មោះចូលរៀនរបស់កុមារអាយុ ៥ឆ្នាំ បានកើនឡើងពី ៦១,៤% កើនដល់ ៧៧,៩% ។

ចំពោះការអប់រំនៅកម្រិតបឋមសិក្សា មានវឌ្ឍនភាពប្រសើរឡើងជាលំដាប់។ អត្រានៃការ សិក្សា​នៅបឋមសិក្សាបានកើនពី ៩៧,៩% នៅឆ្នាំសិក្សា២០១៤-២០១៥ ដល់ ១០១,៦% នៅឆ្នាំ​សិក្សា ២០២៥-២០២៦។ ជាមួយនេះ ចំនួនសិស្សបឋមសិក្សាបានកើនពី ២លាន ៨ម៉ឺន នាក់​នៅ​ឆ្នាំសិក្សា២០១៤-២០១៥ ដល់ ២ លាន ២សែន ៥ម៉ឺននាក់ នៅឆ្នាំសិក្សា ២០២៥-២០២៦។

សម្រាប់ការចូលរៀននៅមធ្យមសិក្សាបឋមភូមិមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ផងដែរ។ អត្រា​រួមនៃ ការសិក្សានៅមធ្យមសិក្សាបឋមភូមិកើនពី ៥៥,១% នៅឆ្នាំសិក្សា២០១៤-២០១៥ ដល់ ៧៩% នៅឆ្នាំសិក្សា ២០២៥-២០២៦។ សិស្សមធ្យមសិក្សាបឋមភូមិបានកើនពី ៥សែន ៥ ម៉ឺននាក់ ដល់ ៧សែន២ម៉ឺននាក់។ អត្រាបញ្ចប់ការសិក្សានៅមធ្យមសិក្សាបឋមភូមិក៏បានកើនពី ៤២% ដល់ ៦៣.៦% ។

ការចូលរៀននៅ​មធ្យមសិក្សាទុតិយភូមិមានវឌ្ឍនភាពប្រសើរឡើងផងដែរ ដោយអត្រារួម នៃការសិក្សានៅមធ្យមសិក្សាទុតិយភូមិកើនពី ២៥,៣% នៅឆ្នាំសិក្សា ២០១៤-២០១៥ ដល់ ៤៦,៦% នៅឆ្នាំសិក្សា២០២៥-២០២៦។ សិស្សមធ្យមសិក្សាទុតិយភូមិបានកើនពី ២សែន៩ម៉ឺននាក់ ដល់ ៤សែន៥ម៉ឺននាក់។ អត្រាបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិបាន កើនពី ២០,៩% ដល់ ៤១,៧% ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានលើកឡើងដែរថា និស្សិតសិក្សានៅកម្រិតឧត្តមសិក្សាក៏បានកើនឡើងពី ២៥ម៉ឺននាក់នៅ ១០ឆ្នាំមុន ឡើងមកដល់ ៣២ម៉ឺននាក់ នៅឆ្នាំសិក្សា ២០២៤-២០២៥។ អត្រារួមនៃការសិក្សានៅឧត្តមសិក្សា (អាយុ ១៨ ដល់ ២២ឆ្នាំ) កើនពី ៩,៩% ដល់ ១៩%៕ អត្ថបទ៖ គឹមហុក   

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm