យុវជនបោះបង់ការសិក្សាសាលាចំណេះទូទៅ ងាកមកបន្តរៀនជំនាញវិជ្ជាជីវៈ

2026/02/11 08:55:47 pm        527

នៅសាលាបច្ចេកទេស និងជំនាញវិជ្ជាជីវៈTVET នៅខេត្តកណ្តាល មកដល់បច្ចុប្បន្ន មានយុវជន បោះបង់សិក្សានៅតាមសាលារៀនចំណេះទូទៅនានា បានងាកមកចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ តាម​រយៈ កម្មវិធីអាហារូបករណ៍រាជរដ្ឋាភិបាលសម្រាប់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូន​យុវជន ១​លាន​៥​សែននាក់ ហើយក្រុមយុវជនទាំងនេះ បានបង្ហាញពីចំណចង់ចំណូលចិត្ត ប្តេជ្ញា​បន្ត​រៀន​ជំនាញ​វិជ្ជា​ជីវៈរបស់គេឱ្យ ដល់កម្រិតខ្ពស់ ជាពិសេសកម្រិតវិស្វករ។

យុវជនកំពុងសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែន ខេត្តកណ្តាល បាន​ប្រាប់​BTV នៅថ្ងៃទី១១ ខែកុម្ភៈ នេះថា ពួកគេពិតជាអរគុណរាជរដ្ឋាភិបាលជាខ្លាំង ដែល​បាន​បង្កើត សាលាTVET ផ្តល់ឱកាសឱ្យយុវជនបោះបង់ការសិក្សានៅសាលាចំណេះទូទៅ បាន​ចូល​រៀន​សូត្រ​ជំនាញ វិជ្ជាជីវៈ ដើម្បីឆាប់មានការងារធ្វើ។

ចំណែក​អាណិកជនខ្មែរមកពីសហរដ្ឋអាម៉េរិក លោក វណ្ណៈ ពៅ ពេញចិត្តចង់បានជំនាញ វិជ្ជាជីវៈ កម្រិតសញ្ញាបត្រC1 ដែលជាក់ស្តែងបច្ចុប្បន្ន លោក​មាន​បទ​ពិសោធន៍​ចំណេះ​ជំនាញ​ការ​ងារ​ពីសហរដ្ឋអាម៉េរិក ប៉ុន្តែលោកមិនទាន់ចេះជំនាញជួសជុលបរិក្ខារត្រជាក់ ដូច​នេះ​លោក​ត្រូវ​រៀន ​ដើម្បីត្រៀម ធ្វើការងារ និងការបង្កើតមុខរបរអាជីវកម្មផ្នែកបរិក្ខារត្រជាក់នៅកម្ពុជា។

នៅ​ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ និងការប្រឡងសញ្ញាបត្រសញ្ញាបត្របច្ចេកទេស និងវិជ្ជាជិវៈ កម្រិត៣ កាលពីម្សិលមិញ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាំង​ពី​ដើម​អាណត្តិ​ទី៧មក បានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ សហការជំរុញ ការអនុវត្តគន្លង​ការ​សិក្សា​តម្រង់​ទិស​អាជីព​ជូន​យុវជន​ទៅ​ថ្ងៃ​អនាគត ហើយការតម្រង់ទិសនោះ អាចឱ្យ សិស្សថ្នាក់ទី៩ ទី១០ ឡើងទៅ ចាប់អាជីព​ចូល​រៀន​ជំនាញ​វិជ្ជា​ជីវៈ និងបច្ចេកទេស នៅតាមបណ្តាសាលា បណ្តុះបណ្តាលបច្ចេកទេស និង​ជំនាញ​វិជ្ជា​ជីវៈ ​TVET ដើម្បីធានាប្រសិទ្ធភាពបង្កើនចំណេះដឹង សមត្ថភាពជំនាញ ឱ្យ​ស្រប​តាម​តម្រូវ​ការ​ការងារ ក៏ដូចចំណង់ចំណូលចិត្តរបស់យុវជន៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        42
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        45
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm