ការតវ៉ាហិង្សាផ្ទុះឡើងនៅប្រទេសអាល់បានី ជុំវិញការចោទប្រកាន់អំពើពុករលួយរបស់រដ្ឋាភិបាល

2026/02/11 10:09:17 pm        150

ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានប៉ះទង្គិចជាមួយនគរបាលនៅក្នុងរដ្ឋធានីទីរ៉ាណារបស់ប្រទេសអាល់បានី កាលពីល្ងាចថ្ងៃអង្គារ ខណៈដែលមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា ដើម្បីទាមទារឲ្យឧបនាយករដ្ឋមន្ត្រីលាលែងពីតំណែង ជុំវិញការចោទប្រកាន់ពីបទពុករលួយ។

ក្រុមបាតុករ បានគប់គ្រាប់បែកសាំងទៅលើអគាររដ្ឋាភិបាលមួយ ហើយនគរបាលបានឆ្លើយតបដោយ     កាណុងទឹក នៅក្នុងការតវ៉ាដ៏ហិង្សាជាបន្តបន្ទាប់ចុងក្រោយបង្អស់ ដែលបង្កការគំរាមកំហែងដល់ស្ថិរភាពនៃការកាន់អំណាចយូរអង្វែងរបស់លោកនាយករដ្ឋមន្ត្រី អេឌី រ៉ាម៉ា (Edi Rama) ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៣។ ភាពតានតឹងផ្នែកនយោបាយ បានកើនឡើង ចាប់តាំងពីខែធ្នូ បន្ទាប់ពីអង្គភាពអយ្យការពិសេសមួយបានចោទប្រកាន់លោកស្រីឧបនាយករដ្ឋមន្ត្រី បេលីនដា បាលូគូ (Belinda Balluku) ពីបទជ្រៀតជ្រែកក្នុងការដេញថ្លៃសាធារណៈសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងគាំទ្រក្រុមហ៊ុនមួយចំនួន ដែលការចោទប្រកាន់ទាំងនេះ លោកស្រី បាលូគូ បានបដិសេធ។

មនុស្សរាប់ពាន់នាក់នៅទីលានដ៏ធំក្នុងទីក្រុងទីរ៉ាណា បានកាន់ទង់ជាតិ និងបដា ហើយស្រែកថា «លោក រ៉ាម៉ា ត្រឡប់ទៅផ្ទះវិញទៅ រដ្ឋាភិបាលពុករលួយនេះ គួរតែលាលែងពីតំណែង»។ នគរបាលពិសេសក្នុងឈុតបង្ក្រាបកុបកម្ម បានការពារអគាររដ្ឋាភិបាល។

ការិយាល័យអយ្យការពិសេស ដែលមានភារកិច្ចប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង បានស្នើសុំឲ្យសភាដកអភ័យឯកសិទ្ធិរបស់លោកស្រី បាលូគូ នៅសប្តាហ៍នេះ ដើម្បីឲ្យអាចចាប់ខ្លួនលោកស្រីបាន។ ពុំច្បាស់ទេថាតើពេលណាសភា ដែលគណបក្សកាន់អំណាចរបស់លោក រ៉ាម៉ា មានសំឡេងភាគច្រើន ត្រូវបានគេរំពឹងថា នឹងបោះឆ្នោត ឬថាតើនឹងបោះឆ្នោតឬអត់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm