ឯកអគ្គរដ្ឋទូតទទួលបេសកកម្មពិសេសនៃក្រសួងការបរទេសរុស្ស៊ីសម្រាប់ឧក្រិដ្ឋកម្មសង្គ្រាមនៅទីក្រុងគីវ លោក Rodion Miroshnik បាននិយាយថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបណ្តាលឲ្យមនុស្ស១៤ នាក់ស្លាប់ និងជនស៊ីវិលរុស្ស៊ីជាង ១០០ នាក់ រងរបួស ក្នុងនោះមានកុមារ ៩នាក់ ដោយជនរងគ្រោះក្មេងជាងគេមានអាយុត្រឹមតែ ៥ខែប៉ុណ្ណោះ។

លោកបានអះអាងថា៖«ក្នុងអំឡុងពេលមួយសប្តាហ៍កន្លងទៅនេះ ការបាញ់ផ្លោងដោយក្រុមជាតិនិយមអ៊ុយក្រែន បានបង្កឲ្យជនស៊ីវិលចំនួន ១២៧ នាក់ស្លាប់៖ មនុស្ស ១១៣នាក់ បានរងរបួស ក្នុងនោះមាន អនីតិជន ៩នាក់ និង ១៤នាក់ផ្សេងទៀតបានស្លាប់។ ជនរងគ្រោះក្មេងជាងគេ មានអាយុត្រឹមតែ ៥ខែ»។

លោក Miroshnik បានកត់សម្គាល់ថា ការវាយប្រហារដោយយានដ្រូនរបស់ទីក្រុងគីវ គឺជាមូលហេតុទូទៅបំផុតនៃការស្លាប់ និងរបួសរបស់ជនស៊ីវិល ដោយបន្ថែមថា រយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ការវាយឆ្មក់ដោយដ្រូន បានបណ្តាលឲ្យមនុស្ស ៩២នាក់ រងរបួស ដែលមានចំនួនប្រហែល ៧២% នៃជន រងគ្រោះទាំងអស់៕