លោក KHAMENEI អនុម័តការលើកលែងទោសទ្រង់ទ្រាយធំនៅអ៊ីរ៉ង់ ដោយមិនរាប់បញ្ចូលករណីវឹកវរថ្មីៗនេះទេ

2026/02/11 03:44:46 pm        136

ក្រសួងយុត្តិធម៌ បានឲ្យដឹងកាលពីថ្ងៃអង្គារថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានយល់ព្រមលើកលែងទោស ឬបន្ធូរបន្ថយទោសដល់អ្នកទោសចំនួន ២.១០៨នាក់ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមអ្នកដែលពាក់ព័ន្ធនឹងការតវ៉ាថ្មីៗនេះ នឹងទទួលបានអត្ថប្រយោជន៍ពីការសម្រេចនេះទេ។ 

ការលើកលែងទោសនេះ ត្រូវបានផ្តល់ឲ្យដើម្បីប្រារព្ធពិធីបុណ្យសាសនាដ៏សំខាន់មួយ និងខួបលើកទី៤៧ នៃបដិវត្តន៍ឥស្លាមឆ្នាំ ១៩៧៩ របស់ប្រទេសអ៊ីរ៉ង់ ដែលត្រូវធ្វើឡើងនៅថ្ងៃពុធនេះ។ ការលើកលែងទោសនេះ បានធ្វើឡើង បន្ទាប់ពីសំណើរបស់រដ្ឋមន្ត្រីយុត្តិធម៌ លោក

សារព័ត៌មាន Mizan Online បានរាយការណ៍ថា អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Ali Mozaffari បាននិយាយថា ការសម្រេចនេះ មិនរាប់បញ្ចូលជនជាប់ចោទ និងអ្នកទោសដែលមានទំនាក់ទំនងជាមួយ «កុបកម្ម»ថ្មីៗនេះទេ។

លោក Khamenei តែងតែប្រើប្រាស់អំណាចរដ្ឋធម្មនុញ្ញរបស់លោក ដើម្បីផ្តល់ការលើកលែងទោស ក្នុងព្រឹត្តិការណ៍ផ្លូវការរបស់រដ្ឋ។ វិធានការបែបនេះ មិនអនុវត្តចំពោះអ្នកដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរនោះទេ រួមទាំងការប្រឆាំងប្រដាប់អាវុធចំពោះរដ្ឋ ការជួញដូរគ្រឿងញៀនធំៗ ការប្លន់ប្រដាប់អាវុធ ការរត់ពន្ធអាវុធ ចារកម្ម និងអំពើពុករលួយទេ។

ការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់កាលពីខែមុន ជុំវិញវិបត្តិសេដ្ឋកិច្ច មុនពេលឈានដល់ទិដ្ឋភាព នយោបាយ ហើយប្រែក្លាយទៅជាអំពើហិង្សា ដែលនាំឲ្យមានអ្នកស្លាប់ និងរបួស និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិសាធារណៈ វិហារអ៊ីស្លាម អគាររដ្ឋាភិបាល និងធនាគារ។ អាជ្ញាធរអ៊ីរ៉ង់បានស្តីបន្ទោសសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចំពោះការញុះញង់ឲ្យមានភាពចលាចលនេះ។

ដោយដកស្រង់សម្តីមន្ត្រីសន្តិសុខ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍កាលពីខែមករាថា មនុស្សប្រហែល ៣.000នាក់ ដែលមានទំនាក់ទំនងជាមួយការតវ៉ា ត្រូវបានឃាត់ខ្លួន៕

អត្ថបទដែលទាក់ទង

គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន
2026/04/03 08:42:21 pm        1
អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
2026/04/03 08:35:58 pm        1
សហភាពអាហ្វ្រិក គាំទ្រការជំរុញសន្តិភាពចិន-ប៉ាគីស្ថាន ជុំវិញបញ្ហាមជ្ឈិមបូព៌ា និងជំរុញឲ្យបន្ថយភាពតានតឹង
2026/04/03 08:29:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃចូលកាន់កាប់នៅតំបន់ភូមិជោគជ័យ, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង

2026/04/03 10:05:36 pm
​ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារលើវិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា ជាមួយអ្នកស្រី Angelina Jolie
2026/04/03 09:48:21 pm
​ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលកងកម្លាំងខេត្តកំពង់ស្ពឺសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ
2026/04/03 09:36:23 pm
​គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន
2026/04/03 08:42:21 pm
​អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
2026/04/03 08:35:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/03 03:03:33 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am