បេសកជនអាមេរិកប្រចាំប្រទេសនេះ បាននិយាយកាលពីថ្ងៃអង្គារថា ការចូលរួមរបស់ប្រទេសស៊ីរីនៅក្នុងក្រុមចម្រុះអន្តរជាតិប្រឆាំងនឹងក្រុមជ្រុលនិយម Daesh គឺជា «សករាជថ្មី» នៅក្នុងសន្តិសុខសកល។

រដ្ឋមន្ត្រីការបរទេស និងចារកម្មរបស់ប្រទេសស៊ីរី បានចូលរួមកិច្ចប្រជុំរបស់ក្រុមចម្រុះជាលើកដំបូង នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃចន្ទ រយៈពេលបីខែ បន្ទាប់ពីអ្នកគ្រប់គ្រងថ្មីរបស់ប្រទេសនេះ បានប្រកាសថា ខ្លួនបានចូលរួមជាមួយក្រុមនេះ។

ក្រុមភេរវករ Daesh បានលេចចេញពីភាពវឹកវរនៃសង្គ្រាមស៊ីវិលស៊ីរី ដោយដណ្តើមយកទឹកដីដ៏ធំទូលាយមួយនៅភាគខាងកើតប្រទេសនេះ និងនៅទូទាំងតំបន់ធំៗនៃប្រទេសអ៊ីរ៉ាក់ ក្នុងឆ្នាំ ២០១៤។
ក្រុមជ្រុលនិយមនេះ បានដាក់ការគ្រប់គ្រងយ៉ាងឃោរឃៅលើតំបន់ដែលខ្លួនគ្រប់គ្រង និងបានរៀបចំផែនការវាយប្រហារភេរវកម្ម នៅជុំវិញពិភពលោក មុនពេលក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានជួយកម្ចាត់ពួកគេ។
លោកប្រធានាធិបតី Ahmad Al-Sharaa ដែលបានដឹកនាំកងកម្លាំងប្រឆាំងដែលទទួលបានជ័យជម្នះក្នុងការប្រឆាំងនឹងលោក បាសា អាល់អាសាដ ( Bashar al-Assad) ជាងមួយឆ្នាំមុន បានផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមនេះ៕