អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយថា ទោះបីជាមានការបើកឡើងវិញនូវការផ្គត់ផ្គង់ទឹកដ៏សំខាន់ពីអ៊ីស្រាអែលចូលទៅក្នុងតំបន់ហ្កាហ្សាក៏ដោយ ទីក្រុងហ្កាហ្សានៅតែបន្តប្រឈមទៅនឹងកង្វះទឹកធ្ងន់ធ្ងរ ។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ដៃគូផ្នែកផ្គត់ផ្គង់ទឹក និងអនាម័យរបស់ខ្លួនបានរាយការណ៍ពីការខ្វះទឹកសម្រាប់ទទួលទាន និងទឹកប្រើប្រាស់ក្នុងផ្ទះ ទោះបីបន្ទាប់ពីការបើកឡើងវិញនូវបណ្តាញផ្គត់ផ្គង់ទឹក Mekorot ពីអ៊ីស្រាអែលក៏ដោយ។
មានតែទឹកចំនួន៦.០០០ម៉ែត្រគូបប៉ុណ្ណោះដែលបានទៅដល់ប្រជាជនជារៀងរាល់ថ្ងៃនៅក្នុងទីក្រុង ដោយមានការខ្វះទឹកយ៉ាងខ្លាំងនៅក្នុងតំបន់ដែលពិបាកទៅដល់។

អង្គការ OCHA បាននិយាយថា «ដើម្បីកាត់បន្ថយការខ្វះនេះ យើង និងដៃគូ បានបង្កើនការផលិតទឹក និងការដឹកជញ្ជូនទឹកតាមរថយន្តពីអណ្តូងទឹកក្រោមដី និងរោងចក្រចម្រោះទឹករបស់ផ្នែកឯកជន»។
ការិយាល័យនេះបាននិយាយថា «ចាប់តាំងពីចុងខែមុនមក ដៃគូរបស់យើងបានចែកចាយធុងទឹក សាប៊ូ សម្ភារៈអនាម័យ និងបង្គន់គ្រួសារនៅទូទាំងតំបន់ហ្កាហ្សា»។