អ្នកការទូតរុស្ស៊ី៖កិច្ចព្រមព្រៀងឥណ្ឌា-អាមេរិក នឹងមិនបង្កបញ្ហាអ្វីដល់ទំនាក់ទំនងរបស់ទីក្រុងមូស្គូជាមួយទីក្រុងញូវដែលីទេ

2026/02/12 12:07:51 am        61

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងឥណ្ឌា និងសហរដ្ឋអាមេរិក នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរុស្ស៊ី-ឥណ្ឌាទេ។

នៅពេលត្រូវស្នើសុំឲ្យ ធ្វើអត្ថាធិប្បាយលើថាតើក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្នដែលបានព្រមព្រៀងគ្នារវាងឥណ្ឌា និងសហរដ្ឋអាមេរិក អាចប៉ះពាល់ដល់ទំនាក់ទំនងរបស់ឥណ្ឌាជាមួយរុស្ស៊ីឬអត់ លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Indian Express ថា៖«ខ្ញុំសង្ឃឹមថា លទ្ធផលនៃកិច្ចព្រមព្រៀងនេះ នឹងមិនមានន័យថា យើង [ឥណ្ឌា និងរុស្ស៊ី] រងទុក្ខ ឬជួបប្រទះការលំបាក និងបញ្ហា នៅក្នុងកិច្ចសហប្រតិបត្តិការទេ្វភាគីរបស់យើងនោះទេ»។

លោក Ryabkov ដែលបានចូលរួមក្នុងកិច្ចប្រជុំតំណាងជាន់ខ្ពស់របស់បណ្តារដ្ឋាភិបាលនៃប្រ៊ីក (BRICS) នៅទីក្រុងញូវដែលី បាននិយាយថា៖«ទំហំពាណិជ្ជកម្ម រវាងឥណ្ឌា និងរុស្ស៊ី មានកម្រិតខ្ពស់សមរម្យ ប៉ុន្តែសក្តានុពលកាន់តែខ្ពស់។ ដូច្នេះ ខ្ញុំប្រាកដថា សម្រាប់ឥណ្ឌា គួរតែមានកន្លែងសម្រាប់មនុស្សគ្រប់គ្នា និងសមត្ថភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយមនុស្សគ្រប់គ្នា។ អ្វីដែលជាបញ្ហាជាមួយគោលនយោបាយបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកគឺថា ពួកគេចង់បានអ្វីៗគ្រប់យ៉ាងសម្រាប់ខ្លួនឯង និងគ្មានអ្វីសម្រាប់អ្នកដទៃទេ។ នេះគឺជាវិធីសាស្រ្តឯកតោភាគីនៅក្នុងស្ថានភាពអាក្រក់បំផុត»។

ប្រមុខការទូតរុស្ស៊ីរូបនេះ បានច្រានចោលពន្ធគយ និង «វិធានការបង្ខិតបង្ខំគ្រប់ប្រភេទ»ថា ជា «មធ្យោបាយដែលមិនអាចទទួលយកបាន ដើម្បីបង្កើតការត្រួតត្រាអំណាចតែមួយ»។ «ខ្ញុំនិយាយដូច្នេះដោយត្រង់ៗ ពីព្រោះមិនមានវិធីផ្សេងទៀត ដើម្បីពន្យល់ពីអ្វីដែលកំពុងកើតឡើងនោះទេ។ ប្រទេសដទៃទៀត ដែលជឿលើពហុភាគីនិយម គិតថា កិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ទៅវិញទៅមក គឺជាមធ្យោបាយ ដើម្បីរីកចម្រើន និងធានាថា យើងរួមគ្នាដោះស្រាយបញ្ហា និងទប់ទល់នឹងបញ្ហាប្រឈមនានា» លោកបានបន្ថែម ដោយធ្វើអត្ថាធិប្បាយលើជំហររបស់បBRICS លើបញ្ហានេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm