លោក Trump ពិចារណាបញ្ជូននាវាផ្ទុកយន្តហោះទី២ បើការចរចាជាមួយអ៊ីរ៉ង់អត់ទទួលផល

2026/02/12 12:09:53 am        64

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា លោកកំពុងពិចារណាបញ្ជូនក្រុមវាយប្រហារនាវាផ្ទុកយន្តហោះទី២ ទៅកាន់តំបន់មជ្ឈិមបូព៌ា សម្រាប់លទ្ធភាពដែលអាចមានវិធានការយោធា ប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើការចរចាមិនទទួលបានលទ្ធផលជាផ្លែផ្កាអ្វីទេនោះ។

នៅក្នុងបទសម្ភាសន៍ជាមួយស្ថាប័នសារព័ត៌មានអាមេរិក Axios លោក Trump បាននិយាយថា៖ «យើងមានកងនាវាចម្បាំងដែលកំពុងធ្វើដំណើរឆ្ពោះទៅទីនោះ ហើយមួយទៀតអាចនឹងកំពុងតម្រង់ទៅ»។ លោកបានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងថ្លឹងថ្លែងការដាក់ពង្រាយយោធាបន្ថែម ខណៈពេលដែលកំពុងបន្តកិច្ចចរចាការទូតជាមួយទីក្រុងតេអេរ៉ង់។

លោក Trump បានសង្កត់ធ្ងន់ថា៖ «យើងនឹងធ្វើកិច្ចព្រមព្រៀង ឬបើមិនដូច្នោះទេ យើងនឹងត្រូវធ្វើអ្វីដែលខ្លាំងក្លាដូចលើកមុន»។ លោកបានបន្ថែមថា នាវាផ្ទុកយន្តហោះមួយគ្រឿងទៀត «អាចនឹងទៅ» កាន់តំបន់នោះ។

មន្ត្រីបានប្រាប់សារព័ត៌មាន Reuters ថា នាវា USS George Washington នៅតំបន់អាស៊ី និងនាវា USS George H.W. Bush នៅឆ្នេរសមុទ្រភាគខាងកើតរបស់សហរដ្ឋអាមេរិក គឺទំនងជាជម្រើសខ្ពស់បំផុត ប៉ុន្តែនាវានីមួយៗ មានចម្ងាយយ៉ាងហោចណាស់ត្រូវធ្វើដំណើរមួយសប្តាហ៍ទើបទៅដល់តំបន់មជ្ឈិមបូព៌ា។ ជាមួយគ្នានេះ មន្ទីរបញ្ចកោណក៏អាចដាក់ពង្រាយនាវាផ្ទុកយន្តហោះ Ford ពីតំបន់ការ៉ាអ៊ីបផងដែរ។

សារព័ត៌មាន Reuters បានរាយការណ៍ថា រូបភាពផ្កាយរណបបានបង្ហាញឲ្យឃើញពីការបង្កើនយន្តហោះ និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតថ្មីៗនេះ នៅទូទាំងតំបន់នេះ។ នាវាផ្ទុកយន្តហោះ USS Abraham Lincoln និងនាវាពិឃាតបំពាក់មីស៊ីលមានប្រព័ន្ធនាំផ្លូវជាច្រើនគ្រឿង ត្រូវបានដាក់ពង្រាយ នៅតំបន់មជ្ឈិមបូព៌ារួចហើយ។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធ្វើកិច្ចចរចាកាលពីសប្តាហ៍មុន នៅប្រទេសអូម៉ង់ ហើយភាគីទាំង២ បានយល់ព្រមបន្តកិច្ចចរចាទៀត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm