លោក Li ត្រួតពិនិត្យរោងចក្ររ៉ែកម្ររបស់ចិន និងព្រលយពីឥទ្ធិពលប្រកួតប្រជែងជាមួយអាមេរិក

2026/02/12 12:14:23 am        53

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់លំដាប់ទី២ របស់ប្រទេសចិន គឺលោកនាយករដ្ឋមន្ត្រី Li Qiang បានទៅត្រួតពិនិត្យរោងចក្ររ៉ែកម្រ នៅក្នុងខេត្ត Jiangxi ភាគខាងត្បូង កាលពីថ្ងៃអង្គារ (ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយប្រើប្រាស់ឱកាសនេះ ដើម្បីព្រលយពីការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ ជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងរ៉ែយុទ្ធសាស្ត្រ។

ការទៅត្រួតពិនិត្យ នៅមុនថ្ងៃឈប់សម្រាកបែបនេះ គឺជាទម្លាប់ធម្មតា ដើម្បីឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសចិន បង្ហាញនូវទិសដៅគោលនយោបាយ មុនពេលពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ចាប់ផ្តើម។

ការប្រកាសព័ត៌មាន នៅថ្ងៃពុធនេះ បានចង្អុលបង្ហាញយ៉ាងល្អប្រសើរ អំពីរបៀបទទួលបានលទ្ធភាពនៃការប្រើប្រាស់ធនធាន ដែលមានសារៈសំខាន់ៗ សម្រាប់អ្វីៗគ្រប់យ៉ាង រាប់ចាប់ពីរថយន្ត រហូតដល់ស្មាតហ្វូន ដែលបានក្លាយជាចំណុចមានប្រៀបដ៏មានឥទ្ធិពលបំផុតរបស់ទីក្រុងប៉េកាំង នៅក្នុងការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន។

លោក Li ត្រូវបានដកស្រង់សម្តី ដែលបាននិយាយថា «តម្លៃដ៏សំខាន់នៃរ៉ែកម្រ ក្នុងការអភិវឌ្ឍផលិតកម្មទំនើប និងការលើកកម្ពស់ការផ្លាស់ប្តូរបៃតង និងកាបូនទាប កំពុងលេចធ្លោកាន់តែខ្លាំងឡើង» ដោយនេះជាការលើកឡើងដែលសំដៅដោយប្រយោលដល់ការរំខានដែលក្រុមហ៊ុនផលិតនានា ជួបប្រទះកាលពីឆ្នាំមុន នៅពេលដែលប្រទេសចិន បានរឹតបន្តឹងការគ្រប់គ្រងការនាំចេញរ៉ែកម្រភ្លាមៗ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានរឹតត្បិតការវិនិយោគរបស់ចិនបន្ថែមទៀត នៅសហរដ្ឋអាមេរិក។

លោក Li បានសង្កត់ធ្ងន់ថា៖ «វាចាំបាច់ក្នុងការលើកកម្ពស់ការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៃឧស្សាហកម្ម ការសិក្សា ការស្រាវជ្រាវ និងការអនុវត្ត (និង) ពង្រីកការអនុវត្តបច្ចេកវិទ្យារ៉ែកម្រ»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm