អង្គការ​ណា​តូ​ចាប់ផ្ដើម​ល្បែង​សង្គ្រាម​ជិត​ព្រំដែន​រុស្ស៊ី​ ខណៈ​សង្គ្រាម​អ៊ុយ​ក្រែ​ន​នៅតែ​ផ្ទុះ​ពេញបន្ទុក​

2022/03/18 07:05:03 pm        5.5 K

​អឺរ៉ុប៖ សម្ព័ន្ធ​យោធា​ណា​តូ​បាន​ពង្រាយ​កងទ័ព​ប្រមាណ​ ៣០,០០០​នាក់, នាវា ៥០​គ្រឿង និង​យន្តហោះ​ ២០០​គ្រឿង​ពី​រដ្ឋ​ជា​សមាជិក​ចំនួន ២៧​ប្រទេស​នៅ​ក្នុង​ប្រទេស​ន័​រវេ​ស ដើម្បី​ធ្វើ​សម​យុទ្ធ​យោធា​រយៈពេល​វែង​តាម​ផែន​ការដែល​បាន​គ្រោង​ទុក​ដែល​មាន​ឈ្មោះថា ការ​ឆ្លើយ​តប​តាម​មធ្យោបាយ​ត្រជាក់ (‘Cold Response’) ដែល​បាន​ចាប់ផ្ដើម​កាល​ពី​ថ្ងៃ​ចន្ទ និង​បន្ត​រហូតដល់​ខែ​មេសា​។

​តាម​ការ​បក​ស្រាយ​នៅ​លើ​គេហទំព័រ​កងកម្លាំងប្រដាប់អាវុធ​ន័​រវេ​ស សម​យុទ្ធ​នេះ​នឹង​ធានា​ថា កង​កម្លាំង​ន័​រវេ​ស និង​សម្ព័ន្ធមិត្ត​មាន​សមត្ថភាព​ធ្វើ​ប្រតិបត្តិការ​ចម្រុះ​ដ៏​ស្មុគស្មាញ ក្នុង​បរិស្ថាន​តាម​តម្រូវការ និង​ស្ថានភាព​ប្រកួតប្រជែង​បំផុត។​ ស្ថិត​ក្រោម​ការ​តាម​ដាន​ពី​ពិភពលោក សម​យុទ្ធ​នេះ​បាន​កើត​ឡើង​ក្នុង​ការ​ចាប់ផ្ដើម​រយៈពេល​ ២​សប្ដាហ៍ ដែល​គេ​បាន​មើល​ឃើញ​កងទ័ព​ប្រមាណ ​៣០,០០០​នាក់​ចាប់ពី​ប្រទេស​តំបន់​អឺរ៉ុប​ដល់​អាមេរិក​ខាងជើង​។

​លោក​ឧត្ដមនាវី Rob Bauer ប្រធាន​គណៈកម្មការ​យោធា​សម្ព័ន្ធ​ណា​តូ​បាន​និយាយ​ថា សម​យុទ្ធ​នេះមិន​ជាប់​ពាក់ព័ន្ធនឹង​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ទេ តែ​វា​ជា​ការ​ប្រឆាំង​ទៅ​នឹង​អ្វី​ដែល​ស្ថិតនៅ​ពីក្រោយ​ការ​វាយ​លុក​នោះ។ លោក​ថា​ វា​មាន​រយៈពេល​ ២២​ថ្ងៃ​ហើយ​ចាប់​តាំង​ពី​រុស្ស៊ី​បាន​វាយប្រហារ​ជាថ្មី​លើ​អ៊ុយ​ក្រែ​ន ហើយ​លើក​នេះ​គឺជា​ការ​បំពាន​ច្បាប់​អន្តជាតិ។ យ៉ាងណាក៏ដោយ សម្រាប់​យើង​វា​កាន់តែ​សំខាន់​ទៀត​ក្នុង​ការ​ត្រៀម​ ក្រែង​មាន​ហេតុការណ៍អាក្រក់​កើតឡើង​ខុស​ពី​ការ​រំពឹង​ទុក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm