ដោយស្លៀកពាក់ឯកសណ្ឋានយោធាជាមួយកាន់កាំភ្លើងវែងដែលស្ពាយលើស្មា អ្នកស្រី Yasma Baloch និងស្វាមីរបស់ខ្លួន លោក Waseem បានញញឹមដាក់កាមេរ៉ាឲ្យគេថតរូបភាព ដែលចេញផ្សាយដោយក្រុមឧទ្ទាមប៉ាគីស្ថាន បន្ទាប់ពីបេសកកម្មចុងក្រោយរបស់ពួកគេ៖ គឺបំផ្ទុះគ្រាប់បែកអត្តឃាត។
កងទ័ពរំដោះបាឡូច (BLA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលភ្ជាប់មកជាមួយរូបថតដែលត្រូវបានកែសម្រួលយ៉ាងសំខាន់ដែលបានផ្ញើទៅអ្នកសារព័ត៌មាន និងចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«ពួកគេបានរៀបការជាមួយគ្នា មុនពេលពួកគេចែករំលែកជម្រើសចុងក្រោយ»។

រូបថតនោះ គឺស្ថិតក្នុងចំណោមរូបថតចំនួន ៦សន្លឹក និងជីវប្រវត្តិជាច្រើន ដែលសារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់បានភ្លាមៗ ប៉ុន្តែអ្នកវិភាគយល់ថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងឃោសនាដោយក្រុមឧទ្ទាម នៅក្នុងខេត្តភាគនិរតី ដែលសម្បូរទៅដោយធនធាន ដើម្បីបង្ហាញពីភាពទាក់ទាញរបស់ចលនារបស់ពួកគេ។
ការវាយប្រហាររបស់ក្រុមឧទ្ទាម នៅក្នុងខេត្តដ៏ធំ និងក្រីក្របំផុតរបស់ប្រទេសប៉ាគីស្ថាន បានឈានដល់កំណត់ត្រាមួយកាលពីឆ្នាំមុន ដែលបង្កហានិភ័យដល់ការវិនិយោគដ៏ធំដែលបានគ្រោងទុកនៅក្នុងតំបន់ រួមទាំងផលប្រយោជន៍ចិន និងសហរដ្ឋអាមេរិក៕
