កេនយ៉ានិយាយថា ពួកគេនឹងនិយាយគ្នាជាមួយរុស្ស៊ី ជុំវិញរបាយការណ៍កើនឡើងថា ពលរដ្ឋរបស់ពួកគេ ត្រូវបានជ្រើសរើសឲ្យប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន ។
ថ្លែងទៅកាន់ BBC រដ្ឋមន្រ្តីការបរទេសកេនយ៉ាលោក Musalia Mudavadi បានចាត់ទុកទង្វើបែបនេះ ថាមិនអាចទទួលយកបានឡើយ ហើយនិងជារឿងសម្ងាត់ ហើយលោកនិយាយថា ទីក្រុងណៃរ៉ូប៊ី នឹងបិទការជ្រើសពលករខុសច្បាប់ និងជំរុញឲ្យទីក្រុងមូស្គូចុះហត្ថលេខាលើកិច្ចព្រមព្រៀងហាមប្រាមការកេណ្ឌទាហានកេនយ៉ា ។

រដ្ឋាភិបាលកេនយ៉ា ប៉ាន់ប្រមាណថា ពលរដ្ឋរបស់ខ្លួនប្រហែល ២០០នាក់ ត្រូវបានជ្រើសរើសឲ្យចូលរួមប្រយុទ្ធឲ្យរុស្ស៊ីនៅអ៊ុយក្រែន ។
ចំនួនពិតប្រាកដ មិនទាន់ច្បាស់លាស់នោះទេ ស្របពេលដែលទីក្រុងណៃរ៉ូប៊ីនិយាយការពារថា គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ ធ្វើដំណើរតាមបណ្តាញផ្លូវការនោះទេ ។
លោក Mudavadi បន្តថា កេនយ៉ា និងរុស្ស៊ី មានទំនាក់ទំនងល្អូកល្អឺនជាមួយគ្នាជាយូរមកហើយ ចាប់តាំងពីទទួលបានឯករាជ្យ ។ ដូច្នេះហើយបញ្ហាមួយនេះ តាមគំនិតរបស់លោក វាគឺជារឿងមួយមិនល្អនោះទេសម្រាប់ទំនាក់ទំនងស្និតស្នាល និងវិជ្ជមាន រវាងប្រទេសទាំង ២ ។
លោក Mudavadi និយាយប្រាប់ BBCថា ការចូលរួមរបស់កេនយ៉ាជាមួយរុស្ស៊ី នឹងផ្តោតសំខាន់លើទង្វើជ្រើសរើសពលករខុសច្បាប់ រួមទាំងពិភាក្សាលើគោលនយោបាយទិដ្ឋាការ និងកិច្ចព្រមព្រៀងការងារទ្វេភាគី ជាពិសេសពាក់ព័ន្ធនឹងការកេណ្ឌទ័ព ៕
