នៅថ្ងៃពុធនេះ ពលរដ្ឋអ៊ីរ៉ង់រាប់ម៉ឺននាក់ នាំគ្នាដង្ហែរក្បួនតាមដងផ្លូវនានានៅក្នុងទីក្រុងតេអេរ៉ង់ ដើម្បីប្រារព្ធខួបលើកទី ៤៧នៃបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ ។
ការបង្រ្កាបយ៉ាងចាស់ដៃលើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីខែមុន នាំឲ្យមានការសម្លាប់មនុស្សរាប់ពាន់នាក់ នៅក្នុងភាពរំជើបរំជួលដ៏ហិង្សាបំផុតមួយ ចាប់តាំងពីបដិវត្តន៍អ៊ិស្លាម ឆ្នាំ ១៩៧៩ ។
នៅដើមឆ្នាំនេះ សហភាពអឺរ៉ុប បានចាត់ទុកឆ្មាំបដិវត្តន៍ថា ជាអង្គការភេរវកម្ម ក្រោយការបង្រ្កាបយ៉ាងឃោឃៅនៅទូទាំងប្រទេស ធ្វើឲ្យវាក្លាយជាការផ្លាស់ប្តូរជានិមិត្តរូបមួយនៃវិធីសាស្រ្តរបស់អឺរ៉ុបចំពោះថ្នាក់ដឹកនាំអ៊ីរ៉ង់ ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលបានបញ្ជូននាវាចម្បាំងមួយគ្រឿងរបស់លោកទៅក្នុងតំបន់ អំឡុងពេលវិធានការបង្ក្រាបនោះ បានផ្អាកអន្តរាគមន៍ផ្នែកយោធា កាលពីខែធ្នូ ប៉ុន្តែលោកនិយាយកាលពីថ្ងៃអង្គារថា លោកកំពុងពិចារណាបញ្ជូននាវាផ្ទុកយន្តហោះទី ២ទៅកាន់តំបន់មជ្ឈិមបូព៌ា បើទោះបីជាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ត្រៀមចាប់ផ្តើមឡើងវិញកិច្ចចរចា ដែលមានគោលបំណងបញ្ចៀសជម្លោះថ្មីក៏ដោយ ៕
