នាយករដ្ឋមន្រ្តីអូទ្រីស សាធារណរដ្ឋឆែក និងស្លូវ៉ាគី និយាយមុនជំនួបកំពូលលើការពង្រឹងសេដ្ឋកិច្ចប្លុករបស់ខ្លួនថា សហភាពអឺរ៉ុប(EU) ត្រូវតែចាត់វិធានការ ដើម្បីកាត់បន្ថយតម្លៃអគ្គិសនី ក្នុងការការពារការប្រកួតប្រជែងឧស្សាហកម្មរបស់ពួកគេ ។

មេដឹកនាំ EUនឹងជួបគ្នា សម្រាប់ជំនួបក្រៅផ្លូវការនាថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដើម្បីពិភាក្សលើវិធីសាស្រ្តប្រកួតប្រជែងជាមួយគូប្រជែងសកល ដូចជាចិន និងសហរដ្ឋអាមេរិក ។
សាធារណរដ្ឋឆេក និងស្លូវ៉ាគីបានជំរុញឲ្យមានគោលនយោបាយ បន្ទាបតម្លៃថាមពល ជាការគាំទ្រសេដ្ឋកិច្ចពឹងផ្អែកលើឧស្សាហកម្មខ្លាំងរបស់ពួកគេ ហើយនិងបានរិះគន់ចំពោះថ្លៃប្រាក់ឧបត្ថម្ភដែលក្រុមហ៊ុនត្រូវទទួល ឬត្រូវទិញ ដើម្បីគ្របទិន្នផលកាបូនរបស់ខ្លួន ក្រោមគម្រោងពាណិជ្ជកម្មបំភាយឧស្ម័ន(ETS1)របស់ EU ។
អធិការបតីអូទ្រីសលោក Christian Stocker និយាយថា តម្លៃឧស្ម័នធម្មជាតិ គឺជាកតាលីករអូសទាញដ៏សំខាន់មួយនៃតម្លៃថាមពល ហើយគួរតែលើកឡើង ។
ដោយឡែក នាយករដ្ឋមន្រ្តីឆែកលោក Andrej Babis កំពុងតស៊ូមតិជាមួយរដ្ឋាភិបាលដទៃទៀត ឲ្យគាំទ្រការកំណត់ការបំភាយកាបូនក្រោមគម្រោងបច្ចុប្បន្ន ETS1 និងការពន្យាពេលគម្រោង ETS2 ដែលនឹងបង្កើនការចំណាយលើកម្តៅគ្រួសារ និងប្រេងឥន្ធនៈ ៕
