នគរបាលឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃពុធ (ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦) នេះថា អ្នកបើកយន្តហោះ និងជំនួយការបើកយន្តហោះពាណិជ្ជកម្មប្រភេទតូច ១គ្រឿង បានបាត់បង់ជិវិត បន្ទាប់ពីជនមិនស្គាល់មុខបានបើកការបាញ់ប្រហារលើយន្តហោះនោះ នៅពេលដែលវាចុះចតនៅតំបន់ Papua ភាគខាងកើតបំផុតរបស់ប្រទេស។
អ្នកនាំពាក្យនគរបាលមូលដ្ឋាន លោក Cahyo Sukarnito បានប្រាប់សារព័ត៌មាន Reuters ថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Smart Air ដែលដឹកអ្នកដំណើរ ១៣នាក់ ព្រមទាំងអ្នកបើកយន្តហោះផង បានចុះចតនៅអាកាសយានដ្ឋាន Korowai ក្នុងតំបន់ Boven Digoel ខេត្ត South Papua នាថ្ងៃពុធនេះ វេលាម៉ោង ១១:១៧ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២:១៧ ម៉ោងសកល)។
លោកបាននិយាយថា នៅពេលដែលការបាញ់ប្រហារបានចាប់ផ្តើម អ្នកបើកយន្តហោះ និងអ្នកដំណើរបានចាកចេញពីយន្តហោះ ហើយបាននាំគ្នាទៅកាន់តំបន់ព្រៃមួយ ក្បែរអាកាសយានដ្ឋាន។ អ្នកបើកយន្តហោះ និងជំនួយការបើកយន្តហោះ ត្រូវបានសម្លាប់ ប៉ុន្តែអ្នកដំណើរទាំងអស់មានសុវត្ថិភាព។
លោក Cahyo បានបន្ថែមថា គេមិនទាន់ច្បាស់នៅឡើយទេថា តើអ្នកណាជាអ្នកធ្វើការវាយប្រហារលើយន្តh: n: បន្ទាប់ពីលោកត្រូវបានសួរអំពីការពាក់ព័ន្ធដែលអាចមានពីក្រុមឧទ្ទាម Papua។ ក្រុមហ៊ុនអាកាសចរណ៍ Smart Air មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕