រលកកម្តៅជាប់កំណត់ត្រា និងភ្លើងឆេះព្រៃ វាយប្រហារអឌ្ឍគោលខាងត្បូង ក្នុងឆ្នាំ ២០២៦នេះ

2026/02/12 03:13:24 am        34

ចាប់ពីប្រទេសអាហ្សង់ទីន រហូតដល់អូស្រ្តាលី រលកកម្តៅជាប់កំណត់ត្រា និងភ្លើងឆេះព្រៃ កំពុងវាយប្រហារអឌ្ឍគោលខាងត្បូង នៅដើមឆ្នាំ ២០២៦នេះ ស្របពេលដែលក្រុមអ្នកវិទ្យាសាស្រ្ត រំពឹងថានឹងមានសីតុណ្ហភាពក្តៅជាងមុន ក្រោយរយៈពេល ៣ឆ្នាំនៃរលកកម្តៅជាប់កំណត់ត្រា ។

ក្នុងខែមករា រលកកម្តៅជាប់កំណត់ត្រា បានកើតមាននៅប្រទេសអូស្រ្តាលី ធ្វើឲ្យសីតុណ្ហភាពកើនឡើងរហូតជិតដល់ ៥០អង្សាសេ ខណៈរលកកម្តៅ និងភ្លើងឆេះព្រៃដ៏គ្រោះថ្នាក់ បានផ្ទុះឡើងនៅទូទាំងអាមេរិកឡាទីន ធ្វើឲ្យកន្លែងដាច់ស្រយាលមួយចំនួននៅតំបន់ Patagonia របស់អាហ្សង់ទីន រងការឆាបឆេះ និងបានវាយប្រហារទីក្រុងតំបន់ឆ្នេរជាច្រើនរបស់ឈីលី ដោយបានសម្លាប់មនុស្ស ២១នាក់ ។

ហេតុការណ៍អាកាសធាតុនេះ បានកើតមានឡើង ស្របពេលដែលពិភពលោកស្ថិតក្រោមឥទ្ធិពលអាកាសធាតុត្រជាក់សកលនៃបាតុភូតចុះខ្សោយ ឡា នីញ៉ា ដែលបានចាប់ផ្តើមឡើងកាលពីខែធ្នូ ឆ្នាំ ២០២៤ ប៉ុន្តែផ្ទុយទៅវិញ សីតុណ្ហភាពត្រជាក់ជាប់កំណត់ត្រា ត្រូវបានរកឃើញនៅទូទាំងសកលលោក ផងដែរ ។

លោក Theodore Keeping គឺជាអ្នកវិទ្យាសាស្រ្តអាកាសធាតុដែលជំនាញលើបញ្ហាភ្លើងឆេះព្រៃ និងរលកកម្តៅ នៅមហាវិទ្យាល័យវាយតម្លៃអាកាសធាតុពិភពលោកចក្រពត្តិក្រុងឡុងដ្រ៍ និយាយថា នេះមានន័យថា ឥទ្ធិពលរបស់មនុស្សលើបម្រែបម្រួលអាកាសធាតុ គឺជាបម្រែបម្រួលធម្មជាតិដ៏លើសលប់ ។

លោកបន្តថា ពេលដែលពួកយើងផ្លាស់ប្តូរទៅដំណាក់កាលអព្យាក្រឹត ឬបាតុភូត ឡា នីញ៉ូ ពួកយើងរំពឹងថា ហេតុការណ៍អាកាសធាតុក្តៅខ្លាំងបំផុតនៅជុំវិញពិភពលោក នឹងកាន់តែខ្លាំងក្លាជាងនេះថែមមួយកម្រិតទៀត ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm