ជាសមាជិកម្នាក់របស់ជនជាតិភាគតិច Hazara រូបគាត់បានរត់ភៀសខ្លួនចេញពីការគ្រប់គ្រងរបស់ក្រុមតាលីបង់ ដោយដំបូងឡើយរូបគាត់ ធ្វើដំណើរទៅដល់ប្រទេសទួរគី ហើយក្រោយមកទៅដល់ប្រទេសក្រិកកាលពីឆ្នាំ ២០១៨ មុនពេលបន្តដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ជាទីដែលរូបគាត់មានជំនឿថា នឹងមានឱកាសកសាងជីវិតល្អប្រសើរជាងនេះ ។
រូបគាត់ស្ថិតនៅក្នុងចំណោមមនុស្សប្រហែល ១,២លាននាក់ ដែលប្រកាសសិទ្ធិជ្រកកោននៅក្នុងប្រទេសក្រិក ចន្លោះឆ្នាំ ២០១៥ និងឆ្នាំ ២០២០ ។ នៅពេលចាប់ផ្តើមវិបត្តិជនភៀសខ្លួន ប្រទេសអឺរ៉ុបមួយចំនួន ឱបក្រសោបជនភៀសខ្លួន ជាពិសេសអ្នកដែលរត់ភៀសខ្លួនចេញពីសង្រ្គាមនៅស៊ីរី ។ ប៉ុន្តែ ខណៈក្រុមស្តាំនិយមជ្រុលរីកចម្រើនពាសពេញទ្វីបអឺរ៉ុប ជនអន្តោប្រវេសន៍ជាបុរស និងអ្នកស្វែងរកសិទ្ធិជ្រកកោន ក្លាយជាមនុស្សជួបបញ្ហា ពួកគេត្រូវបានគេរើសអើងជាតិសាសន៍ ដោយសង្គមជាច្រើន និងនៅក្នុងសារព័ត៌មាន ។
របាយការណ៍ឆ្នាំ ២០២៤ របស់អង្គការអន្តោប្រវេសន៍អន្តរជាតិ រកឃើញថា ៦៣ភាគរយនៃអ្នកទើបមកដល់ថ្មីនៅអឺរ៉ុប គឺជាបុរសធ្វើដំណើរតែម្នាក់ឯក ។
ចំណែកឯក្រុមអង្កេតអន្តោប្រវេសន៍នៅសាកលវិទ្យាល័យ Oxford ក្នុងឆ្នាំ ២០២៦នេះដែរ បានកត់សំគាល់ឃើញ ជនភៀសខ្លួនជាបុរស តែងតែធ្វើដំណើរតែម្នាក់ឯង ដោយសារផ្លូវដ៏គ្រោះថ្នាក់ ហើយគ្រួសារ និងកូនៗរបស់ពួកគេ នឹងធ្វើដំណើរមកតាមពួកគេតាមក្រោយ ៕