មន្រ្តីនគរបាលមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ខ្មាន់កាំភ្លើងម្នាក់ដែលបានបាញ់ប្រហារលើសាលារៀនមួយកន្លែងនៅស្រុក Hat Yai ស្ថិតនៅភាគខាងត្បូងប្រទេសថៃនាថ្ងៃពុធនេះ ត្រូវបានឃាត់ខ្លួន ហើយមនុស្សទាំងអស់ដែលត្រូវបានចាប់ជម្រិត ត្រូវបានដោះលែងផងដែរ ។
មនុស្ស ២នាក់ ដែលជាសិស្សម្នាក់ និងគ្រូម្នាក់ បានរងរបួសនៅក្នុងឧបទ្ទេវហេតុមួយនេះ ។
នៅក្នុងរូបភាពវីដេអូឃ្លីបដែលបានចែករំលែកដោយសាក្សី ឃើញនគរបាលប្រដាប់អាវុធម្នាក់ វាយប្រហារសាលារៀន ហើយសិស្សសាលា អាចមើលឃើញរត់ចុះតាមកាំជណ្តើរ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងរងការវាយប្រហារនេះ ពីអគារសាលារៀន សួនច្បារ និងប្លង់ផ្លូវ ឃើញនៅក្នុងវីដេអូ ដែលផ្គូរផ្គងជាមួយរូបភាពផ្កាយរណបនៅតំបន់នោះ ។
ចំណែកកាលបរិច្ឆេតពេលថតវីដេអូ ត្រូវបានបញ្ជាក់ដោយមន្រ្តី និងសេចក្តីរាយការណ៍សារព័ត៌មានថា ឧបទ្ទេហេតុមួយនេះ បានកើតឡើងនៅថ្ងៃពុធ ។
រដ្ឋបាលខេត្ត Songkhla និយាយនៅលើបណ្តាញព័ត៌មានសង្គមថា បុរសវ័យ ១៨ឆ្នាំម្នាក់ បានចូលក្នុងសាលារៀន Patongprathankiriwat ស្ថិតក្នុងស្រុក Hat Yai នាព្រឹកថ្ងៃពុធនេះ ដោយមានកាន់កាំភ្លើងនៅដៃ ៕