ពលរដ្ឋបង់ក្លាដែស បានចាប់ផ្ដើមការបោះឆ្នោតដ៏សំខាន់មួយ បន្ទាប់ពីបដិវត្តន៍យុវជនជំនាន់ Gen Z

2026/02/12 03:58:57 pm        132

បង់ក្លាដែស ចាប់ផ្ដើមការបោះឆ្នោតជាតិនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ដែលជាការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីភាពចលាចលឆ្នាំ២០២៤ ក្នុងការបះបោរដែលជំរុញដោយយុវជនជំនាន់ Gen Z ដែលបានទម្លាក់អតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina  ក្នុងការបោះឆ្នោតដែលត្រូវមជ្ឈដ្ឋានទូទៅមើលឃើញថា ជាចំណុចសំខាន់សម្រាប់ស្ថិរភាពរបស់ប្រទេសនេះ។

ការរិយាល័យបោះឆ្នោតបានបើកនៅម៉ោងក្នុងស្រុក ៧:៣០នាទីព្រឹក ហើយនឹងបិទនៅម៉ោង ៤:៣០នាទីរសៀល នៅថ្ងៃដដែលនេះ។ ក្រុមមន្ត្រីមកពីគណៈកម្មការបោះឆ្នោត បានឱ្យដឹងថា ការរាប់សន្លឹកឆ្នោតនឹងចាប់ផ្តើមភ្លាមៗបន្ទាប់ពីនោះ ដោយរំពឹងថា នឹងមានលទ្ធផលបឋមនៅប្រហែលពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ដដែល ហើយលទ្ធផលច្បាស់លាស់ទំនងជាកើតមាននៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ស្អែកនេះ។ ទិន្នន័យបង្ហាញថា មនុស្សជិត ១២៨លាននាក់ បានចុះឈ្មោះបោះឆ្នោត ដែលមានអត្រា ៤៩% ជាស្ត្រី ប៉ុន្តែមានតែបេក្ខជនស្ត្រី ៨៣រូបប៉ុណ្ណោះ ដែលកំពុងប្រកួតប្រជែង។

ក្រុមអ្នកវិភាគនិយាយថា លទ្ធផលដ៏ម៉ឺងម៉ាត់មួយ គឺមានសារៈសំខាន់សម្រាប់អភិបាលកិច្ចដ៏រឹងមាំ ក្នុងប្រទេសដែលមានប្រជាជនសរុប ១៧៥លាននាក់មួយនេះ ក្រោយការតវ៉ាដ៏បង្ហូរឈាមប្រឆាំងនឹងលោកស្រី Hasina បានបង្កឱ្យមានភាពចលាចលអស់រយៈពេលជាច្រើនខែ។ ព្រឹត្តិការណ៍នេះក៏ជាការបោះឆ្នោតលើកដំបូងរបស់ពិភពលោកផងដែរ បន្ទាប់ពីបដិវត្តន៍ដឹកនាំដោយក្រុមមនុស្សអាយុក្រោម ៣០ឆ្នាំ ឬដែលគេស្គាល់ថាជាយុវជនជំនាន់ Gen Z។

ការបោះឆ្នោតនេះគឺជាការប្រកួតប្រជែងរវាងសម្ព័ន្ធភាពពីរក្រុម ដឹកនាំដោយអតីតសម្ព័ន្ធមិត្ត គឺបក្សជាតិនិយមបង់ក្លាដែស (BNP) និងបក្សអ៊ិស្លាមនិយម Jamaat‑e‑Islami ដោយការស្ទង់មតិ បានមើលឃើញបក្ស BNP នាំមុខ។ បក្សសម្ព័ន្ធ Awami របស់លោកស្រី Hasina ត្រូវបានហាមឃាត់។ មិនដូចការបោះឆ្នោតមុនៗនោះទេ ព្រឹត្តិការណ៍នេះបានមើលឃើញបេក្ខជនជាង ២.០០០នាក់ រួមទាំងអ្នកឯករាជ្យជាច្រើន កំពុងប្រកួតប្រជែងដណ្ដើមអាសនៈ ៣០០អាសនៈ នៅក្នុងសភា Jatiya Sangsad ឬហៅថា សភាជាតិបង់ក្លាដែស។ មានគណបក្សសរុបយ៉ាងតិចចំនួន ៥០បក្ស កំពុងប្រកួតប្រជែងគ្នា ដែលជាកំណត់ត្រាជាតិរបស់ប្រទេសនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm