ទីភ្នាក់ងារ UN ចាប់ផ្តើមសម្អាតគំនរចាក់សំរាមដ៏ធំនៅទីក្រុងហ្កាហ្សា ខណៈហានិភ័យសុខភាពកើនឡើង

2026/02/12 04:02:28 pm        143

កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ UNDP បានចាប់ផ្តើមកិច្ចការសម្អាតទីតាំងចាក់សំរាមដ៏ធំសម្បើមមួយកាលពីសម័យសង្គ្រាមនៅតំបន់ហ្កាហ្សា ដែលបានលេបត្របាក់សង្កាត់ពាណិជ្ជកម្មចំណាស់ជាងគេមួយរបស់ទីក្រុងហ្កាហ្សា និងជាហានិភ័យដ៏អាក្រក់សម្រាប់បរិស្ថាន និងសុខភាព។

លោក Alessandro Mrakic ប្រធានការិយាល័យ UNDP នៅតំបន់ហ្កាហ្សា បាននិយាយថា ការងារបានចាប់ផ្តើមដើម្បីយកគំនរសំរាមរឹងៗ ដែលគ្របដណ្ដប់ផ្សារ Fras ដែលធ្លាប់តែមមាញឹក ក្នុងទីក្រុងសំខាន់របស់ដែនដីប៉ាឡេស្ទីនមួយនេះ។ លោកបន្តថា បរិមាណគំនរសំរាមមានទំហំជាង ៣សែនម៉ែត្រគូប និងកម្ពស់ដល់ទៅ ១៣ម៉ែត្រ។ ជនជាតិប៉ាឡេស្ទីនមួយចំនួន បានរើកកាយគំនរសំរាមដើម្បីស្វែងរករបស់របរយកទៅប្រើប្រាស់ ប៉ុន្តែពួកគេក៏សម្ដែងការធូរចិត្ត ដែលទីតាំងនេះ នៅទីបំផុតត្រូវសម្អាត។

គំនរសំរាមដ៏ធំបានផ្ដុំខ្លួនឡើង បន្ទាប់ពីក្រុមការងាររបស់ទីក្រុង ត្រូវបានរារាំងមិនឱ្យទៅដល់កន្លែងចាក់សំរាមសំខាន់របស់តំបន់ហ្កាហ្សា ក្នុងសង្កាត់ Juhr al-Dik ដែលជាប់នឹងព្រំដែនជាមួយអ៊ីស្រាអែល នៅពេលសង្គ្រាមហ្កាហ្សា បានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២៣។ ឥឡូវនេះ តំបន់នៅក្នុងសង្កាត់ Juhr al-Dik នោះកំពុងស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងពេញលេញរបស់អ៊ីស្រាអែល។

ក្នុងពេល ៦ខែខាងមុខ កម្មវិធី UNDP មានគម្រោងផ្ទេរកាកសំណល់ទាំងនេះ ទៅកាន់ទីតាំងបណ្តោះអាសន្នថ្មីមួយដែលរៀបចំរួច ក្នុងតំបន់ Abu Jarad ភាគខាងត្បូងទីក្រុងហ្កាហ្សា និងសាងសង់ឡើងដើម្បីបំពេញតាមស្តង់ដារបរិស្ថាន។ អង្គការ UNDP និយាយថា ខ្លួនបានប្រមូលកាកសំណល់រឹងជាង ៥៧០.០០០តោន នៅទូទាំងតំបន់ហ្កាហ្សា ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ដែលជាផ្នែកមួយនៃការឆ្លើយតបបន្ទាន់របស់ខ្លួន ដើម្បីបញ្ចៀសការធ្លាក់ចុះបន្ថែមទៀតនៃស្ថានភាពសុខភាពសាធារណៈនៅដែនដីដែលរងការបំផ្លិចបំផ្លាញមួយនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm