ជនសង្ស័យក្នុងការបាញ់ប្រហារសម្លាប់រង្គាលដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្រ្តកាណាដា គឺជាស្ត្រីវ័យ ១៨ឆ្នាំម្នាក់

2026/02/12 04:54:42 pm        142

នគរបាលកាណាដា បានបញ្ជាក់កាលពីថ្ងៃពុធ (១១ កុម្ភៈ) ថា ជនសង្ស័យក្នុងការបាញ់ប្រហារដ៏រន្ធត់បំផុតមួយ នៅវិទ្យាល័យមួយកន្លែងនៅភាគខាងលិចប្រទេសកាណាដា គឺជាស្ត្រីវ័យ ១៨ឆ្នាំម្នាក់ (ភេទទីបី) ដែលមានបញ្ហាសុខភាពផ្លូវចិត្ត ខណៈស្រ្តីរូបនេះក៏បានសម្លាប់ម្តាយនិងប្អូនប្រុសចុងរបស់ខ្លួន មុនពេលបន្តទៅបាញ់ប្រហារនៅសាលារៀនចាស់របស់នាង ប៉ុន្តែក្រុមអ្នកស៊ើបអង្កេត មិនបានផ្តល់ហេតុផលពីក្រោយហេតុការណ៍សម្លាប់រង្គាលដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រកាណាដានេះទេ។

ឃាតករ ដែលនគរបាលបានកំណត់អត្តសញ្ញាណថាឈ្មោះ នាង Jesse Van Rootselaar បានស្លាប់ដោយការធ្វើអត្តឃាត បន្ទាប់ពីការបាញ់ប្រហារកាលពីថ្ងៃអង្គារសប្ដាហ៍នេះ នៅតំបន់ Tumbler Ridge ដែលជាសហគមន៍ដាច់ស្រយាលមួយមានប្រជាជនសរុបត្រឹមតែ ២.៤០០នាក់ប៉ុណ្ណោះ ក្នុងខេត្ត British Columbia នៃមហាសមុទ្រប៉ាស៊ីហ្វិក។ នគរបាលបានកែសម្រួលចំនួនអ្នកស្លាប់សរុបមកត្រឹម ៩នាក់ រួមទាំងខ្មាន់កាំភ្លើងផងដែរ ពីចំនួន ១០ នាក់ដែលបានរាយការណ៍ដំបូង។ 

លោក Dwayne McDonald អនុប្រធាននគរបាលជាតិកាណាដា នៅខេត្ត British Columbia បាននិយាយថា នាង Van Rootselaar ត្រូវបានចាប់ខ្លួនលើសពី ១ដង ក្រោមច្បាប់សុខភាពផ្លូវចិត្តរបស់ខេត្ត ដើម្បីយកទៅវាយតម្លៃ។ នាងធ្លាប់បានរៀននៅសាលាកើតហេតុនេះ ប៉ុន្តែបានបោះបង់ការសិក្សាកាលពី ៤ឆ្នាំមុន។ ប្រមុខនគរបាលរូបនេះបានសង្កត់ធ្ងន់ថា ជនសង្ស័យ Van Rootselaar បានកើតមកជាភេទប្រុស ប៉ុន្តែបានចាប់ផ្តើមកំណត់អត្តសញ្ញាណខ្លួនឯងថាជាមនុស្សស្រី កាលពី ៦ឆ្នាំមុន។

លោកនាយករដ្ឋមន្ត្រី Mark Carney ប្រាប់អ្នកយកព័ត៌មានទាំងទឹកមុខក្រៀមក្រំថា «កាណាដានឹងឆ្លងកាត់រឿងនេះឱ្យបាន» ខណៈលោកពន្យារពេលដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប ហើយបញ្ជាឱ្យទង់ជាតិលើអគាររដ្ឋាភិបាលទាំងអស់ ត្រូវបង្ហូតពាក់កណ្តាលដង សម្រាប់រយៈពេល ៧ថ្ងៃបន្ទាប់។ មិនដូចនៅសហរដ្ឋអាមេរិកនោះទេ ការបាញ់ប្រហារនៅសាលារៀនកាណាដា ស្ទើរតែមិនធ្លាប់មានសោះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm