ស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ចេញ​ពី​កន្លែង​ធ្វើ​ការ​នៅ​​ក្រុង​ប៉ោយប៉ែត បន្ទាប់ពីពួកគេស្នើសុំកិច្ចអន្តរាគមន៍ចង់ត្រឡប់ទៅប្រទេសកំណើតវិញ

2026/02/12 08:02:02 pm        319

កម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានជួយជនជាតិឥណ្ឌូនេស៊ី ចំនួន​៣នាក់ ចេញពីកន្លែងបំពេញការងារក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីពួកគេបានអះអាងថា ម្ចាស់​ទីតាំង​មិន​បានប្រព្រឹត្តអំពើហិង្សា ប៉ុន្តែបានបដិសេធមិនអនុញ្ញាតឱ្យពួកគេចាកចេញ ក្នុង​គោល​ដៅ​វិល​ត្រឡប់ទៅប្រទេសកំណើតវិញ។ កិច្ចអន្តរាគមន៍នេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០២៦។

គួររំលឹកបន្តិចថា ក្រោយទទួលបានព័ត៌មានស្នើសុំកិច្ចអន្តរាគមន៍ពីជនជាតិឥណ្ឌូនេស៊ីទាំង៣រូប ក្រុម​អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានផ្ដល់ព័ត៌មានភ្លាមជូនលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ កម្លាំងជំនាញ​ចម្រុះ​នៃ​ក្រុម​ប្រតិបត្តិការ​ស៊ើប​អង្កេត​ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ក្រោមការសម្របសម្រួលផ្ទាល់ពីលោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញារង​នៃ​អយ្យការ​អម​សាលាដំ​បូងខេត្ត បានចុះអនុវត្តវិធានការស៊ើបអង្កេតតាមរយៈប្រព័ន្ធ GPS ដែលមានក្នុង​បណ្តឹង​។

ជាលទ្ធផល សមត្ថកិច្ចបានរកឃើញទីតាំងជនទាំងនោះ នៅអគារស្នាក់នៅមួយកន្លែង ក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងបានសម្រួល ជនជាតិឥណ្ឌូនេស៊ីចំនួន៣នាក់ (ក្នុងនោះមានស្រី ១នាក់) ចេញពីទីតាំងនោះប្រកបដោយសុវត្ថិភាព។ ភ្លាមៗបន្ទាប់ពីការរំដោះ នៅថ្ងៃដដែលនោះ កម្លាំងជំនាញបាននាំខ្លួនជនជាតិបរទេសទាំង ៣នាក់ ទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីបន្តនីតិវិធីសាកសួរ និងស្តាប់ការបំភ្លឺជុំវិញករណីនេះ។ ជនជាតិឥណ្ឌូនេស៊ីទាំង ៣នាក់ បានឱ្យដឹងថា ពួកគេបានចូលមកប្រទេសកម្ពុជាដោយស្របច្បាប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីបម្រើការងារជាបុគ្គលិកហាងបាយនៅក្នុងអគារខាងលើ។

ជនរងគ្រោះបានបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើការ គឺពុំមានការបង្ខិតបង្ខំ ធ្វើទារុណកម្ម ឬការគំរាមកំហែងណាមួយឡើយ ប៉ុន្តែមូលហេតុដែលនាំឱ្យមានការប្តឹងសុំកិច្ចអន្តរាគមន៍សង្គ្រោះនេះ គឺដោយសារពួកគាត់មានអាការៈនឹកស្រុកកំណើតខ្លាំង និងមានកូនតូចកំពុងឈឺនៅឯស្រុក ទើបចង់ត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ីវិញ។

គួរបញ្ជាក់ថា ជនជាតិឥណ្ឌូនេស៊ីទាំង ៣នាក់ រួមមាន ទី១. ឈ្មោះ JUNI TINUNGKI ភេទប្រុសកើតថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩៩២ អាយុ ៣៤ឆ្នាំ កាន់លិខិតឆ្លងដែនលេខ X6088054 ទី២. ឈ្មោះ RIO DWI PUTRA LUMINTANG ភេទប្រុស កើតថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៩៦ អាយុ ៣០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E4401875 និងទី៣. ឈ្មោះ JESIKA ANGGREINI SIAGE ភេទស្រី កើតថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៧ អាយុ ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ X6088055៕ 

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        246
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        360
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm