ការតភ្ជាប់ចរន្តអគ្គិសនីទៅតាមលំនៅឋានប្រជាពលរដ្ឋសម្រេចបាន ៩៥,៨៨% នៅទូទាំងប្រទេស

2026/02/12 01:25:24 pm        232

គិតត្រឹមចុងឆ្នាំ២០២៥កន្លងទៅនេះ ការតភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋ សម្រេចបាន ៩៥,៨៨% ទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនិកម្ពុជា ក្នុងឱកាសរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅការងារបន្តនៅឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ។

ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានលើកឡើងថា ការតភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ បន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែងនៅចុងឆ្នាំ ២០២៣ការភ្ជាប់ចរន្តអគ្គិសនីឱ្យលំនៅឋានប្រជាពលរដ្ឋមានចំនួនជាង ៣លាន ៤សែន ស្មើ៩៤,០២%។ មកដល់ចុងឆ្នាំ២០២៤ ការភ្ជាប់ចរន្តអគ្គិសនីឱ្យលំនៅឋានប្រជាពលរដ្ឋ កើនដល់ជាង ៣លាន ៥សែន លំនៅឋាន ស្មើ ៩៥, ២៤%។ សម្រាប់ចុងឆ្នាំ ២០២៥ ដែលទើបកន្លងផុតទៅនេះវិញ ការភ្ជាប់ចរន្តអគ្គិសនីឱ្យលំនៅឋានប្រជាពលរដ្ឋ កើនដល់ជាង ៣លាន ៧សែនលំនៅឋាន ស្មើ ៩៥,៨៨% គឺកើនជាង ១សែនខ្នងផ្ទះ ស្មើ ០,៦៤%។

ទន្ទឹមនឹងមានកំណើននៃការតភ្ជាប់ចរន្តអគ្គិសនីជូនលំនៅឋានប្រជាពលរដ្ឋនេះ ថាមពលអគ្គិសនីក៏សម្រាប់ការផ្គត់ផ្គង់ក៏មានការកើនឡើងដែរ។ ឯកឧត្តម ប្រធានអាជ្ញាធរអគ្គិសនិកម្ពុជា បានលើកឡើងដែរថា អានុភាពសរុបនៃប្រភពអគ្គិសនីដែលបានអភិវឌ្ឍ មានការកើនឡើងពី ៤ ៦៤៩ មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២៣ ដល់ ៥ ១៨៣ មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២៤ និងដល់ ៥ ៩៣២ មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២៥។ ជាមួយគ្នានេះ ល្បាយនៃថាមពលកកើតឡើងវិញ បានកើនឡើងពី ២ ២៧៧ មេហ្កាវ៉ាត់ ស្មើជាង ៥៧% នៅចុងឆ្នាំ២០២៣ ដល់ ២ ៨១១ មេហ្កាវ៉ាត់ ស្មើជាង ៦២% នៅចុងឆ្នាំ២០២៤ និងឡើងដល់ ៣ ៣២៥ មេហ្កាវ៉ាត់ ស្មើជាង ៦៣% នៅចុងឆ្នាំ២០២៥។

ក្នុងសន្និបាតដដែលនេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានលើកឡើងពីវឌ្ឍនភាពនៃការទទួលបានគម្រោងវិនិយោគថាមពលអគ្គិសនីនៅកម្ពុជា ដោយឯកឧត្តមលើកឡើងថា នៅឆ្នាំមុនកម្ពុជាទទួលបានការអនុវត្តគម្រោងវិនិយោគរហូតដល់ ២៤គម្រោង ដែលរាប់បញ្ចូលទាំងវារីអគ្គិសនី ថាមពលដើរពន្លឺព្រះអាទិត្យ ថាមពលដើរដោយខ្យល់ និងថាមពលដើរដោយជីវម៉ាស។ លើសពីនេះក្រសួងកំពុងសិក្សាលើគម្រោងជាច្រើនបន្ថែមទៀត សម្រាប់អនាគតនៃវិស័យថាមពលអគ្គិសនីនៅកម្ពុជាផងដែរ។

ក្នុងនាមជារដ្ឋមន្ត្រី ក្រសួងរ៉ែនិងថាមពល ឯកឧត្តម កែវ រតនៈឯកឧត្តមបានអះអាងថា កម្ពុជាមានឯករាជ្យ និងសន្តិសុខលើវិស័យថាមពល។ បច្ចុប្បន្នកម្ពុជា ក៏បានក្លាយជាប្រទេសទី២ ដែលមានអាត្រាថាមពលស្អាតខ្ពស់ជាងគេ ដែលនេះជាការបោះជំហានដ៏ប្រសើរក្នុងឆ្ពោះទៅសម្រេចគោលដៅ ថាមពលស្អាតយ៉ាងតិច ៧០% នៅឆ្នាំ ២០៣០៕ អត្ថបទ៖ គឹមហុក  


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am