ក្រុមហាម៉ាសនិយាយថា ការឈ្លានពានណាមួយប្រឆាំងនឹងអ៊ីរ៉ង់ គឺជា «ការរំលោភបំពានព្រហ្មទណ្ឌ»

2026/02/12 09:40:16 pm        116

កងពលតូច Al-Qassam Brigades ដែលជាក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃពុធថា ការឈ្លានពានណាមួយប្រឆាំងនឹងអ៊ីរ៉ង់ គឺជា «ការរំលោភបំពានព្រហ្មទណ្ឌ» នៃអធិបតេយ្យភាពរបស់រដ្ឋឥស្លាមនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានមួយ អ្នកនាំពាក្យកងពលតូច Al-Qassam Brigades លោក Abu Obeida បានសម្តែងទំនុកចិត្តយ៉ាងពេញទំហឹងចំពោះការតាំងចិត្ត និងសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ក្នុងការទប់ទល់នឹងការឈ្លានពានណាមួយ និងប្រើប្រាស់សិទ្ធិស្របច្បាប់របស់ពួកគេ ក្នុងការការពារខ្លួន។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំមួយដែលបានរៀបចំឡើងនៅទីក្រុងដូហានៃ ប្រទេសកាតា កាលពីថ្ងៃពុធ រវាងគណៈប្រតិភូថ្នាក់ដឹកនាំក្រុមហាម៉ាសដឹកនាំដោយលោក Muhammad Darwish ប្រធានក្រុមប្រឹក្សាថ្នាក់ដឹកនាំក្រុមនេះ និងលោក Ali Larijani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ ដើម្បីពិភាក្សាអំពីការវិវត្តថ្មីបំផុតក្នុងតំបន់។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោក Darwish បានបញ្ជាក់ជាថ្មីនូវសាមគ្គីភាពរបស់ក្រុមហាម៉ាសជាមួយអ៊ីរ៉ង់ និងបានបដិសេធការវាយប្រហារណាមួយលើទឹកដីរបស់ខ្លួន ដោយព្រមានថា ការឈ្លានពានប្រឆាំងនឹង អ៊ីរ៉ង់ ឬប្រទេសក្នុងតំបន់ណាមួយ នឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាព។

ចំណែកលោក Larijani បានជម្រាបជូនថ្នាក់ដឹកនាំហាម៉ាសអំពីការវិវត្តចុងក្រោយបំផុត នៅក្នុងប្រទេស   អ៊ីរ៉ង់ និងការចរចាដែលកំពុងដំណើរការជាមួយសហរដ្ឋអាមេរិក ដោយបញ្ជាក់ជាថ្មីអំពីការគាំទ្រយ៉ាងមុតមាំរបស់ប្រទេសលោកចំពោះបុព្វហេតុប៉ាឡេស្ទីន។

ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានធ្វើកិច្ចចរចាដោយប្រយោលជុំដំបូងរបស់ពួកគេ កាលពីថ្ងៃសុក្រ នៅរដ្ឋធានី Muscat ប្រទេសអូម៉ង់ ស្របពេលមានភាពតានតឹងរវាងភាគីទាំងពីរ ដោយសារតែការបង្កើនវត្តមានយោធារបស់ទីក្រុងវ៉ាស៊ីនតោន នៅជិតប្រទេសអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm