ឯកឧត្តម សួស យ៉ារ៉ា បញ្ជាក់ជំហររឹងមាំរបស់កម្ពុជាជាមួយ UNESCO ក្នុងការបន្តប្រើប្រាស់ "ច្បាប់អន្តរជាតិ" និងយន្តការ "ពហុភាគីនិយម" ជាខែលការពារបេតិកភណ្ឌកម្ពុជា ក្នុងបរិបទបញ្ហាប្រឈមជាមួយប្រទេសជិតខាង​

2026/02/12 10:50:52 pm        155

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ក្នុងជំនួបការងារជាមួយ លោក Flavio Bonetti តំណាងថ្មីរបស់អង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា នាវិមានរដ្ឋសភា បានថ្លែងបញ្ជាក់ថា កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវ "ច្បាប់អន្តរជាតិ" និងយន្តការ "ពហុភាគីនិយម" ដោយចាត់ទុកជាអាវុធការទូតដ៏សំខាន់ក្នុងការការពារសម្បត្តិវប្បធម៌ជាតិ។

ការបញ្ជាក់នេះធ្វើឡើងក្នុងបរិបទដែលកម្ពុជាធ្លាប់បានជួបប្រទះនូវបញ្ហាប្រឈមជាមួយប្រទេសជិតខាង ដែលបានរំលោភបំពានលើសម្បត្តិវប្បធម៌ជាតិ និងសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលកន្លងមក។ ក្នុងជំនួបនោះ ឯកឧត្តម សួស យ៉ារ៉ា បានបង្ហាញនូវសារនយោបាយចំៗ និងច្បាស់លាស់ជាច្រើនពាក់ព័ន្ធនឹង បេតិកភណ្ឌជា "ស្ពានសន្តិភាព" និងការគោរពច្បាប់អន្តរជាតិ ដោយ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាប្រកាន់ខ្ជាប់នូវការការពារបេតិកភណ្ឌដោយផ្អែកលើ "អនុសញ្ញាអន្តរជាតិ"។ ឯកឧត្តម ប្រធាន   គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានបញ្ជាក់ថា ការការពារសម្បត្តិវប្បធម៌មិនមែនធ្វើឡើងដើម្បីការប្រកួតប្រជែងនោះទេ ប៉ុន្តែត្រូវប្រើប្រាស់វាជា "ស្ពាន  សន្តិភាព" ដើម្បីជំរុញការយោគយល់គ្នាទៅវិញទៅមក។ 

សម្រាប់ឆ្នាំ ២០២៦ នេះ ដែលជាខួបលើកទី ៧៥ នៃការចូលជាសមាជិក UNESCO របស់កម្ពុជា ឯកឧត្តមបានជម្រាបជូនតំណាងអង្គការ UNESCO ថា នេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុត ដើម្បីបង្ហាញពិភពលោកអំពីសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការអភិរក្ស និងជាការរំលឹកដល់សហគមន៍អន្តរជាតិអំពី "កម្មសិទ្ធិស្របច្បាប់" នៃសម្បត្តិបេតិកភណ្ឌនានា ដែលកម្ពុជាបានចុះបញ្ជីរួចរាល់។ ពាក់ព័ន្ឋនឹង ការជំរុញឌីជីថល និងយន្តការសភា ឯកឧត្តម សួស យ៉ារ៉ា ក៏បានស្នើឱ្យអង្គការ UNESCO ចូលរួមចំណែកជួយជំរុញ ការតភ្ជាប់ឌីជីថលអាស៊ី-អឺរ៉ុប តាមរយៈគម្រោង "សារមន្ទីរឌីជីថល" ដើម្បីផ្សព្វផ្សាយការពិតនៃប្រវត្តិសាស្ត្រវប្បធម៌ខ្មែរទៅកាន់ពិភពលោកឱ្យបានទូលំទូលាយ គ្រាដែល យន្តការសភា (AIPA) ឯកឧត្តមក៏ស្នើអោយមានការបន្តពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ក្នុងតំបន់មេគង្គ និងអាស៊ី ដើម្បីជៀសវាងជម្លោះដែលមិនចាំបាច់ផងដែរ។

ជាការឆ្លើយតប លោក Flavio Bonetti តំណាងថ្មីរបស់ UNESCO បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា និងបានសន្យាថានឹងបន្តផ្តល់ជំនួយបច្ចេកទេសលើការអភិរក្សវប្បធម៌ និង "គោលនយោបាយព័ត៌មាន" ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយកម្ពុជាការពារការពិតប្រវត្តិសាស្ត្រនៅលើឆាកអន្តរជាតិ។

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm