របាយការណ៍ FT៖ ទួរគីនិយាយថា អាមេរិក-អ៊ីរ៉ង់ បង្ហាញពីឆន្ទៈ និងភាពបត់បែនលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

2026/02/12 11:28:58 pm        53

រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បានប្រាប់កាសែត Financial Times ក្នុងបទសម្ភាសន៍មួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (១២ កុម្ភៈ) នេះថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបង្ហាញពីភាពបត់បែនលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយទីក្រុងវ៉ាស៊ីនតោន ហាក់ដូចជា «មានឆន្ទៈ» ក្នុងការអត់ឱនចំពោះការចម្រាញ់សារធាតុនុយក្លេអ៊ែរមួយចំនួនរបស់អ៊ីរ៉ង់ ចំណែកអ៊ីរ៉ង់ ក៏ចង់បានកិច្ចព្រមព្រៀង។

លោក Fidan ដែលបានចូលរួមក្នុងកិច្ចចរចាជាមួយទាំងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេអេរ៉ង់ បានប្រាប់សារព័ត៌មាន FT ថា៖ «ជារឿងវិជ្ជមានដែលភាគីអាមេរិក ហាក់ដូចជាមានឆន្ទៈក្នុងការអត់ឱនចំពោះការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ នៅក្នុងព្រំដែនដែលបានកំណត់ច្បាស់លាស់ ... ឥឡូវនេះ ភាគីអ៊ីរ៉ង់ ទទួលស្គាល់ថា ពួកគេត្រូវការឈានដល់កិច្ចព្រមព្រៀងជាមួយអាមេរិក ហើយអាមេរិកវិញក៏យល់ថា អ៊ីរ៉ង់មានដែនកំណត់ជាក់លាក់ ដូច្នេះការព្យាយាមបង្ខំអ៊ីរ៉ង់ គឺគ្មានន័យឡើយ»។

លោក Fidan បន្តថា លោកជឿជាក់ថា ទីក្រុងតេអេរ៉ង់ «ពិតជាចង់ឈានដល់កិច្ចព្រមព្រៀងពិតប្រាកដមួយមែន» ហើយនឹងទទួលយកការរឹតត្បិតលើកម្រិតចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងរបបត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ដូចដែលខ្លួនធ្លាប់បានធ្វើនៅក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥ ជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។

មកទល់ពេលនេះ មិនទាន់មានកិច្ចព្រមព្រៀងផ្លូវការនៅឡើយទេ។ ទីក្រុងវ៉ាស៊ីនតោន ទាមទារឱ្យអ៊ីរ៉ង់ បោះបង់ស្តុកអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន ដែលមានកម្រិតភាពសុទ្ធរហូតដល់ ៦០% ជាជំហានដ៏តូចមួយប៉ុណ្ណោះពីកម្រិត ៩០% ដែលត្រូវការ សម្រាប់ផលិតអាវុធ។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា អ៊ីរ៉ង់នឹងបន្តទាមទារឱ្យមានការលើកលែងទណ្ឌកម្មហិរញ្ញវត្ថុ និងទទូចលើសិទ្ធិនុយក្លេអ៊ែររបស់ខ្លួន រួមទាំងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        141
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        131
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm