អឺរ៉ុប ត្រៀមបើកកិច្ចប្រជុំសន្តិសុខ Munich ចុងសប្ដាហ៍នេះ ស្របពេលទំនាក់ទំនងរកាំរកូសជាមួយអាមេរិក

2026/02/12 11:35:03 pm        53

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងដឹកនាំគណៈប្រតិភូអាមេរិកដ៏ធំមួយក្រុម នៅសប្តាហ៍នេះ ទៅកាន់សន្និសីទសន្តិសុខទីក្រុង Munich ជាទីដែលមេដឹកនាំអឺរ៉ុប កំពុងសង្ឃឹមថា នឹងទទួលបានភាពធូរស្បើយពីគោលនយោបាយ និងការគំរាមកំហែងមិនទៀងទាត់ របស់លោកប្រធានាធិបតី Donald Trump ដែលបង្កភាពរកាំរកូសដល់ទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក និងធ្វើឱ្យសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមលោកលើកទី២ មានភាពរង្គោះរង្គើ។

សន្និសីទសន្តិសុខទីក្រុង Munich កាលពីឆ្នាំមុន មានការចូលរួមពីអនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលបានវាយប្រហារដោយពាក្យសម្ដីទៅលើសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិកនៅអឺរ៉ុប ដោយចោទពួកគេថាធ្វើឱ្យអរិយធម៌លោកខាងលិចគ្រោះថ្នាក់។ ក្នុងសន្និសីទនៅឆ្នាំ២០២៦នេះ ក្រុមមន្ត្រីអាមេរិក បាននិយាយប្រាប់សារព័ត៌មាន AP ថា លោក Rubio មានគម្រោងប្រើវិធីសាស្រ្តដែលមិនសូវចម្រូងចម្រាស នៅពេលលោកថ្លែងទៅកាន់កិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោក និងមន្ត្រីសន្តិសុខជាតិ នៅថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ចុងសប្ដាហ៍នេះ។

សេចក្ដីប្រកាសផ្លូវការរបស់ក្រសួងការបរទេសអាមេរិក ពីទស្សនកិច្ចរបស់លោក Rubio មិនបានលម្អិតលើដំណើរសំចតរយៈពេល ២ថ្ងៃរបស់លោក នៅទីក្រុង Munich ទេ គ្រាន់តែនិយាយថា លោកនឹងទៅទស្សនកិច្ចស្លូវ៉ាគី និងហុងគ្រី បន្ទាប់ពីនោះ។ ក្រុមមន្ត្រីអាមេរិក បាននិយាយថា ប្រមុខការទូតអាមេរិករូបនេះ មានបំណងផ្តោតលើកង្វល់រួមក្នុងសកលលោកនិងតំបន់ រួមទាំងបញ្ហានៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន ក៏ដូចជាបញ្ហាសេដ្ឋកិច្ចជាមួយប្រទេសចិន។

ផែនការទស្សនកិច្ចលោក Rubio កើតឡើងស្របពេលភាពវឹកវរក្នុងទំនាក់ទំនងអាមេរិក-អឺរ៉ុប ជំវិញរឿងរ៉ាវជាច្រើន។ ការលើកឡើងថ្មីៗរបស់លោក Trump អំពីការដណ្តើមគ្រប់គ្រងកោះហ្រ្គីនលែន ពីដាណឺម៉ាកដែលជាសមាជិកណាតូ និងបញ្ហាផ្សេងៗទៀត បាននាំឱ្យមនុស្សជាច្រើននៅអឺរ៉ុប ចោទសួរអំពីភាពជឿជាក់របស់សហរដ្ឋអាមេរិក ក្នុងនាមជាសម្ព័ន្ធមិត្តនិងដៃគូ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        105
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        98
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm