យោធានីហ្សេរីយ៉ា៖ ទាហានអាមេរិកបញ្ជូនទៅនីហ្សេរីយ៉ាផ្តោតសំខាន់លើការបង្វឹក មិនមែនការប្រយុទ្ធនោះទេ

2026/02/13 12:11:02 am        47

យោធានីហ្សេរីយ៉ា និយាយកាលពីថ្ងៃពុធថា ទាហានសហរដ្ឋអាមេរិកប្រហែល ២០០នាក់ ដែលគ្រោងនឹងមកដល់ប្រទេសរបស់ពួកគេក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ នឹងមិនចូលរួមការប្រយុទ្ធនោះទេ ពោលគឺកងកម្លាំងប្រដាប់អាវុធនីហ្សេរីយ៉ា ជាអ្នករក្សាការគ្រប់គ្រងទាំងស្រុងលើការសម្រេចចិត្តសន្តិសុខទាំងអស់ ។

ការប្រកាសបែបនេះ បានកើតមានបន្ទាប់ពីសេចក្តីអត្ថាធិប្បាយពីមន្រ្តីសហរដ្ឋអាមេរិកមួយរូបកាលពីថ្ងៃអង្គារថា មន្ទីរបច្ចកោណ គ្រោងនឹងដាក់ពង្រាយទាហានរបស់ខ្លួន ដើម្បីបង្វឹកកងកម្លាំងនីហ្សេរីយ៉ាដែលប្រយុទ្ធជាមួយក្រុមជីវពល រយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយលោកប្រធានាធិបតី Donald Trump បញ្ជាឲ្យវាយប្រហារអ្វីដែលជាគោលដៅរបស់ក្រុមរដ្ឋអ៊ិស្លាម ។

កាលពីសប្តាហ៍មុន យោធាសហរដ្ឋអាមេរិក បញ្ជាក់ថា ខ្លួនបានបញ្ជូនទាហានមួយក្រុមតូចទៅកាន់ប្រទេសនីហ្សេរីយ៉ា ដោយពួកគេពុំបានផ្តល់រឿងរ៉ាវលម្អិតនោះទេ ធ្វើឲ្យវាក្លាយជាការទទួលស្គាល់លើកដំបូងរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះវត្តមានកងកម្លាំងរបស់ខ្លួននៅក្នុងប្រទេសមួយនេះ ចាប់តាំងពីការវាយប្រហារថ្ងៃបុណ្យណូអែល ។

លោកឧត្តមសេនីយ៍ឯក Samaila Uba គឺជាអ្នកនាំពាក្យទីបញ្ជាការក្រសួងការពារជាតិនីហ្សេរីយ៉ា និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រដ្ឋធានី Abuja បានស្នើសុំវត្តមានទាហានអាមេរិក ដើម្បីផ្តល់ការបង្វឹកបច្ចេកទេស និងការងារប្រឹក្សា នៅតាមទីតាំងជាច្រើនកន្លែង ។

លោកបន្តថា ទាហានទាំងអស់នេះ ពុំបម្រើសមត្ថភាពប្រយុទ្ធនោះទេ ហើយក៏ពុំទទួលយកតួនាទីប្រតិបត្តិការដោយផ្ទាល់នោះដែរ ។ កងកម្លាំងនីហ្សេរីយ៉ានៅតែរក្សាអំណាចបញ្ជាការទាំងស្រុង ធ្វើការសម្រេចចិត្តប្រតិបត្តិការទាំងអស់ ហើយនិងដឹកនាំបេសកកម្មណាមួយ នៅលើដែនដីអធិបតេយ្យភាពនីហ្សេរីយ៉ា ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        45
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        45
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm