លោក Trump ព្រមានអ៊ីរ៉ង់ម្តងទៀតពីប្រតិបត្តិការយោធា បន្ទាប់ពីជួបជាមួយលោក Netanyahu

2026/02/13 12:13:11 am        49

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់សារជាថ្មីនូវការព្រមានអំពីប្រតិបត្តិការ « Midnight Hammer» (ការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក) បន្ទាប់ពីមានកិច្ចប្រជុំរបស់លោកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅឯសេតវិមាន កាលពីថ្ងៃពុធ (ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦)។

ខណៈដែលលោកបានលើកឡើងពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក កាលពីខែមិថុនាឆ្នាំមុន ដែលបានបំផ្លាញរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅ Natanz, Isfahan និង Fordow លោក Trump បានបញ្ជាក់ថា៖ «កាលពីលើកមុន អ៊ីរ៉ង់បានសម្រេចថា ពួកគេមិនធ្វើកិច្ចព្រមព្រៀងប្រសើរជាង ហើយពួកគេត្រូវបានវាយប្រហារដោយប្រតិបត្តិការ Midnight Hammer ជាអ្វីដែលផ្ដល់ការខូចខាតដល់ពួកគេ។ សង្ឃឹមថា លើកនេះ ពួកគេនឹងមានភាពសមហេតុផល និងទទួលខុសត្រូវជាងមុន»។ 

លោក Trump ខណៈពេលដែលចាត់ទុកកិច្ចប្រជុំរបស់លោកជាមួយលោកលោក Netanyahu ថា «មានភាពល្អប្រសើរណាស់» បាននិយាយថា មិនមានការសរុបច្បាស់លាស់នោះទេ។ លោកបានសង្កត់ធ្ងន់ថា៖ «មិនមានអ្វីដែលសម្រេចបានច្បាស់លាស់នៅឡើយទេ ក្រៅពីខ្ញុំបានទទូចថា ការចរចាជាមួយអ៊ីរ៉ង់ នឹងបន្ត ដើម្បីមើលថា តើកិច្ចព្រមព្រៀងមួយអាចសម្រេចបានដែរ ឬអត់។ ប្រសិនបើវាអាចធ្វើទៅបាន ខ្ញុំនឹងផ្ដល់ដំណឹងទៅលោកនាយករដ្ឋមន្ត្រីថា នោះនឹងជាជម្រើសអាទិភាព។ ប្រសិនបើវាមិនអាចទេ យើងគ្រាន់តែត្រូវរង់ចាំមើលថា តើលទ្ធផលអ្វីនឹងកើតមាន»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមកិច្ចចរចាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ បើទោះបីទីក្រុងតេអេរ៉ង់បានពណ៌នាអំពីកិច្ចចរចានេះថា ជា «ការចាប់ផ្តើមដ៏ល្អ» ក៏ដោយ ក៏ទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវឲ្យបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រួមជាមួយនឹងការដកការគាំទ្ររបស់ខ្លួន ចំពោះ «ក្រុមប្រូកស៊ី» នៅតំបន់មជ្ឈិមបូព៌ា៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        19
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        25
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm