ចិនចោទអាមេរិកថា ព្យាយាមចាប់ផ្ដើមសាកល្បងនុយក្លេអ៊ែរឡើងវិញ ដោយបង្កើតលេសគ្មានមូលដ្ឋាន

2026/02/13 12:15:30 am        46

កាលពីថ្ងៃពុធ (ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦) ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងព្យាយាមចាប់ផ្ដើមការសាកល្បងនុយក្លេអ៊ែរឡើងវិញ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានលើកឡើងថា ទីក្រុងប៉េកាំង បានធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរ កាលពីឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «សហរដ្ឋអាមេរិកបានបន្តបង្ខូច និងបរិហារគោលនយោបាយនុយក្លេអ៊ែររបស់ចិន ជាផ្នែកមួយនៃការរៀបចំនយោបាយរបស់ខ្លួន ដើម្បីស្វែងរកអនុត្តរភាពនុយក្លេអ៊ែរ»។

លោក Lin បានបញ្ជាក់ថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថា ប្រទេសចិនបានធ្វើតេស្តអាវុធនុយក្លេអ៊ែរនៅឆ្នាំ២០២០ គឺ «គ្មានមូលដ្ឋានជាក់ស្តែងទាល់តែសោះ»។ លោកបាននិយាយថា៖ «ប្រទេសចិនប្រឆាំងនឹងការបង្កើតលេសរបស់សហរដ្ឋអាមេរិក ដែលគ្រាន់តែជាការប៉ុនប៉ងរបស់ខ្លួន ក្នុងការចាប់ផ្ដើមការសាកល្បងនុយក្លេអ៊ែរឡើងវិញប៉ុណ្ណោះ»។

ការកត់សម្គាល់នេះបានកើតឡើងបន្ទាប់ពីលោក Thomas DiNanno អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិ បានប្រាប់វេទិការំសាយអាវុធ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីសប្តាហ៍មុនថា ប្រទេសចិន «បានធ្វើតេស្តអាវុធនុយក្លេអ៊ែរ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០»។ 

លោក Lin បានបដិសេធការចោទប្រកាន់នេះ ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងបង្វែរការទទួលខុសត្រូវ ចំពោះការរំសាយអាវុធនុយក្លេអ៊ែរទៅឲ្យប្រទេសដទៃទៀត ដែលប្រទេសចិន «បដិសេធយ៉ាងម៉ឺងម៉ាត់»។ លោកបានបន្ថែមថា៖ «ខ្ញុំសូមសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក គឺជាអ្នករំខានដ៏ធំបំផុត ចំពោះសណ្តាប់ធ្នាប់នុយក្លេអ៊ែរអន្តរជាតិ និងស្ថិរភាពយុទ្ធសាស្ត្រសកល»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm