ប្រជាពលរដ្ឋនីហ្សេរីយ៉ា ពុំយល់ព្រមនឹងការកម្ទេចផ្ទះបណ្តែតទឹកនៅក្នុងសហគមន៍ Makoko

2026/02/13 12:44:56 am        67

អំឡុងខែមករា លោក Tunde Agando បានជិះទូកវិលត្រឡប់ទៅកាន់សហគមន៍ផ្ទះបណ្តែតទឹក Makoko របស់លោកវិញ នៅប្រទេសនីហ្សេរីយ៉ា ក្រោយដឹកម្តាយរបស់ទៅផ្សារ ពេលដែលរូបលោកឃើញគ្រឿងចក្រ កំពុងកម្ទេចផ្ទះគ្រួសាររបស់លោក ។

អ្នកស្រុកខឹងសម្បារនាំគ្នាបញ្ឈប់គ្រឿងចក្រពីការកម្ទេចផ្ទះរបស់ពួកគេ ប៉ុន្តែក្រុមនគរបាលដែលឈរជើងនៅទីនោះ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើពួកគេ ។

លោក Agando វ័យ ៣០ឆ្នាំ ដែលបច្ចុប្បន្នគ្មានផ្ទះសម្បែងរស់នៅនោះ និយាយថា ពួកយើងសម្រាកលើកន្ទេលនៅក្រៅផ្ទះបូជាចារ្យរបស់ពួកយើង ពេលដែលពួកយើងព្យាយាមស្វែងរកទ្រព្យសម្បត្តិ បាត់បង់ ។ លោកថា រោងកាត់សក់ប្អូនប្រុសរបស់លោកក៏ត្រូវបានកម្ទេចចោលផងដែរនៅថ្ងៃបន្ទាប់ ។

លោក Agando ស្ថិតនៅក្នុងចំណោមប្រជាពលរដ្ឋរាប់ពាន់នាក់រស់នៅក្នុងសហគមន៍ផ្ទះបណ្តែតទឹក ដែលត្រូវគេបណ្តេញចេញទាំងបង្ខំពីផ្ទះរបស់ពួកគេ ដោយរដ្ឋបាលរដ្ឋ Lagos នៅក្នុងប្រតិបត្តិការកម្ទេចផ្ទះសម្បែងដែលបានចាប់ផ្តើមកាលពីចុងខែធ្នូ ឆ្នាំ ២០២៥ ហើយនិងទើបតែបញ្ចប់ នៅពេលដែលសភារដ្ឋ Lagos បញ្ជាឲ្យបញ្ឈប់ នាដើមខែនេះ ។

រដ្ឋាភិបាលនីហ្សេរីយ៉ា និយាយថា ការកម្ទេចផ្ទះសម្បែងនេះ ត្រូវបានធ្វើឡើងដោយសារសហគមន៍មួយនេះ ស្ថិតនៅជិតខ្សែអគ្គិសនី ហើយពលរដ្ឋត្រូវការផ្លាស់ទីនៅឆ្ងាយចម្ងាយ ១០០ម៉ែត្រ ។

ទោះបីជាយ៉ាងណាក៏ដោយ អង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការជាមួយសហគមន៍ផ្ទះបណ្តែតទឹក Makoko និយាយថា ការកម្ទេចផ្ទះសម្បែងនេះ ធ្វើឡើងចន្លោះចម្ងាយ ២៥០ម៉ែត្រ និង ៥០០ម៉ែត្រ ចូលទៅក្នុងសហគមន៍ផ្ទះបណ្តែតទឹក ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នង ធ្វើឲ្យអ្នកស្រុករាប់ពាន់នាក់ គ្មានផ្ទះសម្បែងរស់នៅ និងបណ្តាលឲ្យមនុស្ស ១២នាក់ស្លាប់ រួមទាំងទារក ២នាក់ផងដែរ ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm