អ្នកទោសប៉ាឡេស្ទីននៅក្នុងពន្ធនាគារអ៊ីស្រាអែលនៅតែអត់ឃ្លានបើទោះបីជាមានបទបញ្ជាពីតុលាការ

2026/02/13 12:51:45 am        74

លោក Samer Khawaireh គឺជាអ្នកសារព័ត៌មានមួយរូបរបស់ប៉ាឡេស្ទីនមកពីទីក្រុង Nablus ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង ដែលត្រូវបានឃាត់ខ្លួនកាលពីខែមេសា ឆ្នាំមុន ហើយនិងបានចំណាយពេល ៩ខែនៅក្នុងពន្ធនាគារអ៊ីស្រាអែល ។ លោកបានជាប់ពន្ធនាគារដោយពុំមានការចោទប្រកាន់អ្វីនោះឡើយពីតុលាការអ៊ីស្រាអែល ។

លោកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រូបលោកទទួលបានអាហារតិចតួចបំផុតនៅក្នុងពន្ធនាគារ Megiddo and Nafha របស់អ៊ីស្រាអែល ។

លោក Khawaireh និយាយថា លោកទទួលបាននំបុ័ងស្តើងៗចំនួន ៨ចំណិត ក្នុង ១ថ្ងៃ និងសាច់ត្រីតិចតួច ២លើក ក្នុង ១សប្តាហ៍ ។

បុរសវ័យ ៤៩ឆ្នាំរូបនេះ បញ្ជាក់ថា លោកស្រកគីឡូទម្ងន់ ២២គ.ក អំឡុងពេលចាប់ខ្លួន និងការដោះលែង ។ លោកថា លោកស្គមឡើងកូនប្រុសអាយុ ៩ឆ្នាំរបស់លោកមើលលែងស្គាល់រូបលោក ។

រឿងរ៉ាវរបស់លោក Khawaireh កើតមានឡើង រយៈពេល ៥ខែ ក្រោយតុលាការកំពូលអ៊ីស្រាអែលសម្រេចឲ្យពន្ធនាគារនៅក្នុងប្រទេសមួយនេះ ផ្តល់អាហារគ្រប់គ្រាន់ដល់អ្នកទោសប៉ាឡេស្ទីន ហើយបញ្ជាឲ្យស្ថានភាពក្នុងពន្ធនាគារ ល្អប្រសើរជាងមុន ។ ប៉ុន្តែសម្រាប់អ្នកទោសដូចជារូបលោក Khawaireh នៅតែអត់ឃ្លាន និងរងការបំពានដដែល ។

សេវាកម្មពន្ធនាគារអ៊ីស្រាអែល បដិសេធន៍ពុំធ្វើសេចក្តីអត្ថាធិប្បាយចំពោះរឿងរ៉ាវរបស់លោក Khawaireh ប៉ុន្តែពួកគេបានច្រានចោលការចោទប្រកាន់ពីការបង្អត់អាហារ ឬការធ្វេសប្រហែសជាប្រព័ន្ធ ។ ពួកគេបន្តថា អាហារូបត្ថម្ភ និងការថែទាំសុខភាព ត្រូវបានផ្តល់ជូន ដោយផ្អែកលើស្តង់ដាអាជីព និងនីតិវិធីប្រតិបត្តិការ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm