អគ្គរដ្ឋអាជ្ញាវ៉េណេស៊ុយអេឡាចង់ឲ្យលើកលែងទោសដល់មេដឹកនាំធ្លាក់ពីអំណាច លោក Maduro

2026/02/13 01:30:27 am        69

អគ្គរដ្ឋអាជ្ញាវ៉េណេស៊ុយអេឡា លោក Tarek William Saab បាននិយាយកាលពីថ្ងៃពុធ (ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦) ថា ការលើកលែងទោសដែលត្រូវបានគ្រោងទុក សម្រាប់អ្នកទោសនយោបាយ និងអ្នកដែលបានចាប់អ្នកទាំងនោះដាក់ពន្ធននាគារ ក្នុងអំឡុងពេលមានការគាបសង្កត់ផ្នែកនយោបាយជាច្រើនឆ្នាំ ក៏ត្រូវតែរាប់បញ្ចូលទាំងមេដឹកនាំដែលត្រូវបានទម្លាក់ពីអំណាច គឺលោក Nicolas Maduro ផងដែរ។

គួរបញ្ជាក់ថា លោក Maduro ត្រូវបានចាប់ខ្លួនដោយកងកម្លាំងអាមេរិក អំឡុងការវាយប្រហារយោធាដ៏សាហាវមួយ កាលពីថ្ងៃទី៣ ខែមករា ហើយត្រូវបានបញ្ជូនទៅទីក្រុង New York របស់សហរដ្ឋអាមេរិក ដើម្បីប្រឈមជាមួយនឹងការកាត់ទោសពីបទចោទប្រកាន់ ពាក់ព័ន្ធនឹងគ្រឿងញៀន។

អនុប្រធានាធិបតីរបស់លោក គឺលោកស្រី Delcy Rodriguez បានឡើងកាន់តំណែងដោយមានការយល់ព្រមពីប្រធានាធិបតីអាមេរិក លោក Donald Trump ល្គឹកណាតែលោកស្រីធ្វើតាមការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញលទ្ធភាពទទួលបានប្រេងរបស់វ៉េណេស៊ុយអេឡា និងពង្រីកសេរីភាពប្រជាធិបតេយ្យ។ ក្រោយមក លោកស្រីបានស្នើឲ្យមានការលើកលែងទោសដោយទូទៅ ដោយសេចក្ដីលម្អិតនៃសេចក្តីព្រាងច្បាប់មួយ ត្រូវបានដាក់ជូនទៅរដ្ឋសភា ដែលអាចត្រូវបានអនុម័តនៅថ្ងៃទី១២ ខែកុម្ភៈនេះ។

ហើយលោក Saab បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃទី១១ ខែកុម្ភៈថា ការលើកលែងទោស គឺជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបាននូវ «សន្តិភាពពិតប្រាកដ» នៃប្រទេសមួយ ដែលនៅតែរង្គោះរង្គើពីការគាបសង្កត់ជាច្រើនឆ្នាំ ដោយមានអ្នករិះគន់រដ្ឋាភិបាលរាប់រយនាក់ ត្រូវបានជាប់ពន្ធនាគារពីបទចោទប្រកាន់មិនច្បាស់លាស់ ក្នុងនោះរួមទាំង «ភេរវកម្ម» និង «អំពើក្បត់ជាតិ» ផងដែរ។

ជាមួយគ្នានេះ លោក Saab បានទទូចថា ការចាប់ខ្លួនលោក Maduro និងភរិយារបស់លោក លោកស្រី Cilia Flores គឺជាការរំលោភលើច្បាប់អន្តរជាតិ ហើយបាននិយាយថា ការលើកលែងទោស គួរតែត្រូវបានរួមបញ្ចូលអ្នកទាំង២ ផងដែរ ដើម្បីជាផ្នែកនៃ «កាយវិការមនុស្សធម៌ ប្រវត្តិសាស្ត្រ និងមិនធ្លាប់មានពីមុនមក» សម្រាប់ប្រទេសវ៉េណេស៊ុយអេឡា ក្នុងដំណើរឆ្ពោះទៅមុខ៕

អត្ថបទដែលទាក់ទង

បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm